Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kane ប្រាប់​មិត្តភ័ក្ដិ​ថា ចង់​ទៅ Real Madrid?

  • បោះពុម្ព

យោងតាមសារព័ត៌មានអេស្ប៉ាញបានចុះផ្សាយថា កីឡាករអង់គ្លេស Harry Kane បានប្រាប់មិត្តភ័ក្ដិថា គេចង់ទៅចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid។

នាពេលបច្ចុប្បន្នខ្សែប្រយុទ្ធ Spurs រូបនេះកំពុងលេចធ្លោខ្លាំងក្នុងតំបន់ប្រយុទ្ធនៃបាល់ទាត់លើពិភពលោក ស្របពេល Real និង Barcelona ចាប់អារម្មណ៍ទិញ។ តាមសារព័ត៌មានពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Kane មានក្ដីស្រមៃមួយចង់ចាប់ដៃគូលេងជាមួយតារាជើងស៊ុត Cristiano Ronaldo។

ប្រភពពីព័ត៌មានដដែលបន្ថែមទៀតថា កីឡាករវ័យ២៤ឆ្នាំមិនមានចេតនាចង់ចូលរួមជាមួយ Barcelona ទេ។ តាមពិតទៅ Real Madrid ក៏បានដាក់រ៉ាដាលើ Kane យូរមកហើយដែរ ហើយពួកគេមានគម្រោងនឹងចំណាយលុយដ៏មហាសាលទិញកីឡាករវ័យក្មេងរូបនេះ បន្ទាប់ពីចប់រដូវកាលនេះ៕

ដកស្រង់ពី៖ Sabay