បណ្តាញសង្គម

រឿង​ សុភ័ណ្ឌ​ បក​ស្រាយ​​ថា​អត់​បាន​និយាយ​ដូច​គេ​ផ្សាយ​តាម​ហ្វេសបុក​នោះ​ទេ

កីឡាករជើងខ្លាំងជួរមុខរបស់កម្ពុជា រឿង សុភ័ណ្ឌ ថា មិនបាននិយាយអួតអាងដូចដែលគេចែកចាយតាមហ្វេសបុក «បើជួបគ្នាលើកក្រោយនឹងវ៉ៃ ធឿន ធារ៉ា ឲ្យសន្លប់ម្ដង» នោះទេ សូមអ្នកគាំទ្រប្រដាល់កុំយល់ច្រឡំឲ្យសោះ។

អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះបន្ថែមថា លោកក៏មានគ្មានគំនុំអ្វីជាមួយសិស្សប្អូន ធឿន ធារ៉ា នោះដែរ ការប្រកួតមានចាញ់មានឈ្នះ ណាមួយខ្លួនរឹតតែសប្បាយចិត្តទៅវិញទេ ពេលដែលឃើញមានកីឡាករស្រករក្រោយមានសមត្ថភាពដូចនេះ។

កីឡាករ រឿង សុភ័ណ្ឌ ជាអ្នកប្រដាល់ជួរមុខរបស់កម្ពុជា គេមកពីក្លឹបម្ដុដរាជសីហ៍ ហើយប៉ុន្មានថ្ងៃមុននេះរូបគេចាញ់កីឡាករវ័យក្មេងទើបលេចមុខ ធឿន ធារ៉ា ដោយពិន្ទុក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០១៧ នៅឯវិហារសួគ៌ ខេត្តកណ្ដាល៕




ដកស្រង់ពី៖ Sabay