Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គូម៉ា បញ្ជាក់​ទំនាក់​ទំនង​ស្អិត​ល្មួតជាមួយស្រីស្អាត ម៉ៅ គីមធីតា

  • បោះពុម្ព

ភាពស័ក្តិសម នៃការសម្ដែងដូចជាគូស្នេហ៍ពិតៗរបស់បុរសសង្ហាលោក គូម៉ា និងនារីតូចច្រឡឹងម៉ៅ គីមធីតា តើអ្នកទាំងពីរអាចមានទំនាក់ទំនងលើសពីមិត្តរួមការងារដែរទេ?

ក្រោយពីមានការចំអន់ថា ជាគូស្នេហ៍ពិតទាំងក្នុងចម្រៀងកាយវិការ និងក្រៅឆាកពីទស្សនិកជនរួចមក លោក គូម៉ា តារាចម្រៀងប្រចាំផលិតកម្មថោនបានប្រាប់ Sabay ក្នុងពេលថ្មីនេះ ថា លោកគ្មានទំនាក់ទំនងអ្វីពិសេសជាមួយ ម៉ៅ គឹមធីតា លើសពីមិត្តរួមការងារទេ។

ចំពោះរូបភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរដែលបង្ហាញក្នុងបណ្តាញទំនាក់ទំនងហ្វេសប៊ុក បុរសសង្ហារូបនេះថាគ្មានអ្វីលើសពីមិត្តភាពទេ។គូម៉ា ថា «ពេលខ្លះយើងរវល់ការងាររៀងខ្លួន គ្រាន់ថាយើងឧស្សាហ៍ដើរទៅណាមកណាជាមួយគ្នា សប្បាយទាំងអស់គ្នា ជុំបងប្អូនទាំងអស់គ្នា អារម្មណ៍ល្អតែងកើតមាន តែវាជាលក្ខណៈដូចជាបងជាប្អូន»។

កន្លងមកតារាសម្ដែងរូបស្រស់កញ្ញា ម៉ៅ គីមធីតា ក៏ធ្លាប់បញ្ជាក់ពីទំនាក់ទំនងអ្នកទាំងពីរ ថាគ្មានអ្វីលើសពីក្រុមការងារនោះដែរ។ ស្រីស្អាតរូបនេះថា មិនទាន់ចង់គិតពីរឿងគូស្រករអ្វីឡើយ រូបនាងចង់សន្សំលុយឲ្យបានច្រើនសិនមុនបញ្ចប់ជីវិតនៅលីវរបស់នាង។

ដកស្រង់ពីSabay