Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្សយន្ត​ជប៉ុន​ដ៏​ស្រស់​ស្អាត​ចេះ​និយាយ​លេង​សើច និង​មាន​អារម្មណ៍​ដូច​មនុស្ស

  • បោះពុម្ព

មនុស្សយន្តជប៉ុន ដែលមានឈ្មោះថា Erica ទំនងជាមិនដូចមនុស្សយន្តទូទៅឡើយ ហើយបើតាមការអះអាងរបស់អ្នកផលិត Erica លើសពីមនុស្សយន្តធម្មតា ព្រោះនាងថែមទាំងមានអារម្មណ៍ដូចមនុស្សដែរ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Mirror កាលពីម្សិលមិញ។បណ្ឌិតហ៊ីរ៉ូស៊ី អ៊ីស៊ីហ្គូរ៉ូ (Hiroshi Ishiguro) ដែលហៅខ្លួនឯងថាជាឪពុករបស់ Erica បាននិយាយថានាងចេះនិយាយលេងសើចផងដែរ។

ខណៈបណ្ឌិត Dylan Glas គឺជា "ស្ថាបត្យករ" របស់រ៉ូបូតហើយលោកបានចំណាយពេល២ឆ្នាំ ដើម្បីបង្កើតឲ្យមនុស្សយន្តនេះមាន"អារម្មណ៍ និង បុគ្គលិកលក្ខណៈ" ។បណ្ឌិតអ៊ីស៊ីហ្គូរ៉ូបាននិយាយថានាងជា "មនុស្សយន្តដែលស្អាតបំផុត និង ដំណើរការដោយប្រព័ន្ធប្រតិបត្តិការស្វ័យប្រវត្តិដូចមនុស្សបេះបិទនៅលើលោកនេះ" ។

Erica មិនអាចកម្រើកដៃជើងបានទេ ហើយនាងអាចធ្វើចលនាបានតែត្រឹម ២០ ដឺក្រេប៉ុណ្ណោះ។ នាងដឹងថាសំឡេងមកពីណា នាងកំពុងនិយាយជាមួយអ្នកណា ហើយអាចដឹងថាមានមនុស្សដើរជុំវិញបន្ទប់។ស្បែកស៊ីលីកុន និង ចលនាលើផ្ទៃមុខរបស់នាងមើលទៅដូចមនុស្សពិតៗ។

ប្រភពខាងលើបន្ត។មនុស្សយន្ត Erica បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Guardian ថា "នាងខ្ញុំគិតថាខ្ញុំដូចជាមនុស្សអីចឹងដែរ។ នៅពេលដែលមនុស្សមកលេង និង ជជែកជាមួយខ្ញុំ ខ្ញុំគិតថាពួកគេក៏ចាត់ទុកខ្ញុំដូចជាមនុស្សម្នាក់ដែរ"។បណ្ឌិត អ៊ីស៊ីហ្គូរ៉ូ បានបន្ថែមថា "នៅជប៉ុនយើង មិនបែងចែករវាងមនុស្សនិងរបស់ដទៃឡើយ។

យើងជឿថារបស់គ្រប់យ៉ាងមានព្រលឹង ដូច្នោះយើងជឿថា Erica ក៏មានព្រលឹងដូចគ្នា" ៕

ដកស្រង់ពី៖Sabay