បណ្តាញសង្គម

កំពូលកីឡាកាស John Cena ចង់​ចំណេញ​ដាច់​ចំណង​ ឥឡូវ​នេះ​ Ford ដាក់ពាក្យ​ប្តឹង​ហើយ​

កាលពីឆ្នាំទៅក្រុមហ៊ុន Ford បានជ្រើសរើសបុគ្គល ៥០០ រូប ដែលអាចមានសិទ្ធិទិញត្រកូល GT ស៊េរីថ្មីរបស់ខ្លួន។

ក្នុងនោះមានអ្នកកីឡាកាស John Cena ក៏ជាប់ឈ្មោះជាអ្នកជួយផ្សព្វផ្សាយមួយឲ្យក្រុមហ៊ុនអាមេរិកនេះដែរ។លោកទទួលរថយន្តនៅថ្ងៃទី ២៣ កញ្ញា ឆ្នាំ ២០១៧ ប៉ុន្តែជាអកុសលមិនដល់ ១ ខែផង ចូលដល់ថ្ងៃទី ២០ តុលា ជើងខ្លាំងនៅ WWE មួយនេះ ក៏លក់រថយន្តនោះចេញទៅវិញ ខុសពីលក្ខខណ្ឌកំណត់របស់ក្រុមហ៊ុន ដែលយ៉ាងតិចហួស ២៤ ខែនៃការដឹកជញ្ជូនទើបលក់ចេញបាន ខណៈ Cena ក៏ចុះហត្ថលេខាលើកុងត្រារយៈពេល ២ ឆ្នាំជាមួយ Ford ដូចគ្នា។

ក្នុងលិខិតបណ្ដឹងបានសរសេរដូច្នោះថា "លោក Cena ធ្វើខុសច្បាប់ក្នុងការទទួលផលចំណេញពីការលក់រថយន្តចេញ ដោយធ្វើឲ្យ Ford រងការខូចខាតទាំងកេរ្តិ៍ឈ្មោះ, ការងារឯកអគ្គរដ្ឋទូតនិងទឹកចិត្តអតិថិជនជុំវិញការលក់ដូរមិនត្រឹមត្រូវ"។

ដកស្រង់ពី៖ Sabay