បណ្តាញសង្គម

Kane បង្ហាញ​មហិច្ឆតា​​ចង់​ឈាន​​ដល់​កំពូល​ដូច Mess&CR7 ដើម្បី​ឈ្នះ Ballon d’Or

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានរកឃើញគ្រាប់ទី៥០របស់ខ្លួន សម្រាប់ឆ្នាំនេះមុនដាច់ឆ្នាំ បន្ទាប់ពីរកបាន២គ្រាប់បន្ថែមនៅ Wembley កាលពីថ្ងៃសៅរ៍កន្លងទៅ ពេល Spurs ឈ្នះ Stoke Ciry ៥-១។

Kane បានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី១០នៅតារាងពាន Ballon d’Or ដែលបានប្រកាសកាលពីសប្ដាហ៍មុន ហើយវាក៏ជាចំណាត់ថ្នាក់ខ្ពស់បំផុតនៃកីឡាករអង់គ្លេសរូបនេះផងដែរ។ កីឡាករវ័យ២៤ឆ្នាំបានកំណត់គោលដៅខ្លួនឯង គឺត្រូវប្រឹងយ៉ាងណាឲ្យមានគម្លាតជិតកីឡាករកំពូលទាំង៣ Cristiano Ronaldo, Lionel Messi និងNeymar នៅឆ្នាំ២០១៨។

ដើម្បីឈានដល់ចំណុចនោះបាននៅឆ្នាំខាងមុខ Kane នឹងប្រឹងសម្រាប់អង់គ្លេសនៅ World Cup ប្រទេសរុស្សី ហើយជាពិសេសក្លឹបអាជីព Spurs តែម្ដង។ "នេះវាជាឆ្នាំល្អមួយសម្រាប់ខ្ញុំ ហើយខ្ញុំសប្បាយចិត្តណាស់ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺត្រូវតែប្រឹងប្រែងដើម្បីឈ្នះការប្រកួត ជាពិសេស Ballon d’Or”។ សម្ដី Kane៕

ដកស្រង់ពី៖ Sabay