Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វឌ្ឍនាកា​បង្ហាញ​ទស្សនៈ​​អំពី​​កីឡាករ​កម្ពុជា​​ទៅ​​លេង​ក្រៅ​​ប្រទេស​

  • បោះពុម្ព

ចាន់ វឌ្ឍនាកា ដែលទើបបាន មកដល់ ស្រុកកំណើត កាលពីពេលថ្មីនេះ បានចាប់អារម្មណ៍ នឹងកីឡាករ បាល់ទាត់កម្ពុជា មួយចំនួនដែល មានឱកាសចេញទៅ ប្រកបអាជីព នៅតាមបណ្តាល ប្រទេសក្នុងតំបន់។

កូនប្រុសអភិបាលខេត្តកំពតបាននិយាយថា វាពិតជាល្អដែលកីឡាករបាល់ទាត់កម្ពុជាទទួលបានឱកាសចេញទៅលេងនៅក្រៅប្រទេស។ តាមពិតទៅសមត្ថភាពរបស់កីឡាករកម្ពុជាមិនចាញ់កីឡាករនៅក្នុងតំបន់ប៉ុន្មានឡើយ ដូច្នេះប្រសិនបើកីឡាករកម្ពុជាបានចេញទៅលេងនៅក្រៅប្រទេស ពួកគេនឹងទទួលបានជោគជ័យ។

វឌ្ឍនាកាបន្ថែមថា ជោគជ័យក្នុងការលេងនៅប្រទេសគេជាប្រការសំខាន់មួយ ប៉ុន្តែការស្រួបយកចំណេះដឹង និងបទពិសោធពីគេជារឿងដ៏សំខាន់មួយទៀតដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើន និងជួយដល់បាល់ទាត់ក្នុងស្រុកផងដែរ។

ការលើកឡើងរបស់សមាជិកជម្រើសជាតិកម្ពុជានេះបានកើតមានឡើង បន្ទាប់ពីកីឡាករកម្ពុជា ធារី ចន្ថាប៊ីន និង កែវ សុខផេងទទួលបានឱកាសទៅលេងលីគប្រទេសម៉ាឡេស៊ី។ មិនត្រឹមតែប៉ុណ្ណោះខ្លួនគេផ្ទាល់ក៏បានទៅលេងលីគទី៣របស់ជប៉ុនមួយរដូវកាល ហើយនាពេលខាងមុខនេះគ្រោងចុះកុងត្រាលេងឲ្យក្លឹបមួយរបស់លីគកំពូលម៉ាឡេស៊ីថែមទៀត៕

ដកស្រង់ពី៖ Sabay