Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Pogba ទម្លាយ​មូលហេតុ​ជ្រើស​ Man Utd ចោល Real Madrid

  • បោះពុម្ព

ខ្សែបម្រើ Paul Pogba បានប្រាប់ពីមូលហេតុ បដិសេធចូលរួមជាមួយ Real Madrid មុនពេលសម្រេចមក Manchester United កាលពីឆ្នាំមុន។

កីឡាករសញ្ជាតិបារាំងបានក្លាយជាកីឡាករថ្លៃជាងគេ ពេលផ្លាស់ចេញពី Juventus មកកាន់ Man Utd សាជាថ្មី កាលពីខែ សីហា ឆ្នាំ ២០១៦ក្នុងតម្លៃ៨៩,៥លានផោន តែកំណត់ត្រានេះត្រូវបាន Neymar បំបែកបានហើយនៅឆ្នាំនេះ។ Pogba បានចាកចេញពី បិសាចក្រហម ដោយគ្មានតម្លៃខ្លួន ទៅកាន់ទឹកដី អ៊ីតាលីរយៈពេល៤ឆ្នាំ ប៉ុន្តែគេបានថ្លែងថា ដោយសារចិត្តនៅ ស្រឡាញ់ក្លឹបចាស់ទើបមក Old Trafford វិញ។

និយាយក្នុងកម្មវិធីមួយ Pogba ពន្យល់ថា៖ "ចេញពីភាពស្មោះត្រង់ Real Madrid បានមកទាក់ទងខ្ញុំ ហើយខ្ញុំក៏ធ្លាក់គិតថាទៅទីនោះដែរ ហើយខ្ញុំក៏គិតចង់ទៅ Manchester United ដូចគ្នា។ តែខ្ញុំតែងតែមានចិត្តមួយ បេះដូងខ្ញុំប្រាប់ខ្ញុំថា ឲ្យត្រឡប់ទៅ Man Utd វិញ។ ខ្ញុំក៏មិនដឹងហេតុអ្វីដែរ។ ខ្ញុំក៏មិនដឹងថានឹងមានអ្វីកើតឡើងដែរ។ តែខ្ញុំមិនដែលសោកស្ដាយទេចំពោះការជ្រើសរើសរបស់ខ្ញុំ"៕

ដកស្រង់ពី៖ Sabay