បណ្តាញសង្គម

​គ្រូ​ក្រុម​​វៀតណាម​ថា ​បញ្ហា​របស់​បឹង​កេត​គឺ​​ពឹង​ផ្អែក​លើ​សមត្ថភាព​កីឡាករ​ម្នាក់

លោក Võ Đình Tân គ្រូបង្វឹកក្រុម Sanna Khanh Hoa បានលើកឡើងក្នុងសន្និសីទកាសែតកាលពីយប់មិញក្រោយចប់ការប្រកួតថា បឹងកេតពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ ដែលនេះជាបញ្ហា និងចំណុចខ្សោយ។

ក្រុមរបស់វៀតណាម មួយនេះបានយកឈ្នះក្រុមរបស់កម្ពុជា ៥-១ កាលក្នុងជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិ។ សរុបគ្រាប់បាល់ទាំងពីរជើង បឹងកេតចាញ់ Sanna Khanh Hoa ៩-៥។ លោក Võ Đình Tân បានឲ្យដឹងថា ក្រុមរបស់កម្ពុជាមួយនេះពឹងផ្អែកលើសមត្ថភាពកីឡាករម្នាក់ៗ ដែលមិនផ្ដោតលើទម្រង់លេងជាក្រុម។

ស្របពេលក្រុមរបស់លោកសហការគ្នាជាក្រុមបានល្អ ទើបធ្វើឲ្យក្រុមភ្ញៀវមានឱកាសយកជ័យជម្នះបាន។ គ្រូបង្វឹកជនជាតិវៀតណាមរូបនេះបន្ថែមថា កូនក្រុមរបស់លោកបានព្យាយាមបិទកីឡាករបឹងកេតម្នាក់ៗ។ សម្រាប់ជើងទី២នេះក្រុមរបស់លោកបានសិក្សាពីរបៀបលេងរបស់បឹងកេតយ៉ាងច្រើន បន្ទាប់ពីភ្លាត់របូតគ្រាប់បាល់ច្រើនគ្រាប់កាលជើងទី១។ ក្រុមរបស់វៀតណាមមួយនេះ នឹងបានទៅជួបក្រុម Lao Toyota នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ខាងល

 

ដកស្រង់ពី៖Sabay