បណ្តាញសង្គម

Real Madrid គ្មាន​ប្រវត្តិ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រៅ​អេស្ប៉ាញ​១៧​ឆ្នាំ​ហើយ​

Gremio នឹងប៉ះគ្នា Real Madrid នៅពាន FIFA Club World Cup វគ្គផ្ដាច់ព្រ័ត្រនៅយប់ថ្ងៃសៅរ៍សប្ដាហ៍នេះ លើទឹកដីអារ៉ាប់រួមដើម្បីស្វែងរកក្លឹបជើងខ្លាំងរបស់ពិភពលោក។

ក្រុមជើងឯកទ្វីបអឺរ៉ុបឡើងដល់វគ្គនេះក្រោយផ្ដួលក្រុម Al Jazira របស់ម្ចាស់ផ្ទះក្នុងលទ្ធផល ២-១ ខណៈ Gremio ជើងឯកឡាទីន បានយកឈ្នះ Pachuca របស់ម៉ិកស៊ីកូ ១-០។ យ៉ាងណា Real Madrid មានកំណត់ត្រាល្អមួយសម្រាប់ការលេងវគ្គផ្ដាច់ព្រ័ត្រនៅក្រៅប្រទេសអេស្ប៉ាញ។

ក្រុមរហស្សនាមថា Los Blancos ធ្លាប់ចាញ់ Boca Juniors ២-១ នៅទឹកដីជប៉ុនក្នុងពាន Club World Cup កាលឆ្នាំ២០០០ ហើយចាប់តាំងពីពេលនោះមកពួកគេលេងវគ្គផ្ដាច់ព្រ័ត្រក្រៅអេស្ប៉ាញ១១លើកមិនដែលចាញ់សោះ។ Real បានផ្ដួល Bayer Leverkusen, Juventus និង Atletico Madrid ២ដងនៅ Champions League ហើយនៅ UEFA Super Cup វិញពួកគេធ្លាប់ឈ្នះ Feyenoord, Manchester United និង Sevilla ២ដង។ ក្រឡេកទៅពាន Club World Cup ក្រុមមកពីទ្វីបដទៃមាន Olimpia, San Lorenzo និង Kashima សុទ្ធតែក្លាយជាជនរងគ្រោះក្រោមថ្វីដៃក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ៕

ដកស្រង់ពី៖ Sabay