បណ្តាញសង្គម

ដំណឹង​រសើបពី​ម៉ាឡេស៊ី​ ​ចាន់ វឌ្ឍនាកា ​ទៅ​លេង​ក្លឹប​ថ្មី​ទទួល​កម្រៃ​ជាង​១​ម៉ឺន​ដុល្លារ ១​ខែ

ចាន់ វឌ្ឍនាកា បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីម្សិលមិញនេះ ដោយរូបគេទៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានគេដឹងថានឹងទៅចរចាចុះកុងត្រាជាមួយក្លឹបថ្មីនៅទីនោះ។

បើតាមភ្នាក់ងារពីប្រទេសម៉ាឡេស៊ី បានបង្ហើបថាខ្សែប្រយុទ្ធកម្ពុជារូបនេះ នឹងផ្លាស់ទៅលេងនៅក្លឹបធំមួយនៅម៉ាឡេស៊ី ហើយចំពោះតម្លៃពលកម្មវិញក៏ច្រើនជាងនៅប្រទេសជប៉ុនកាលលេងជាមួយក្រុមលីគលំដាប់ទី៣នោះដែរ។ ប្រភពដែលទុកចិត្តបានរូបនេះ បន្ដថាការចុះកុងត្រានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយតម្លៃខ្លួននោះអាចជា ១៥០០០ដុល្លារអាមេរិកឯណោះ។

ត្បិតតែយ៉ាងនេះក្ដី ប្រភពមួយនេះសុំលាក់ឈ្មោះក្លឹបថ្មីនោះសិន ដោយចាំខាងសាមីប្រកាសជាផ្លូវការនៅពេលឆាប់ៗនេះតែម្ដង។ ដោយឡែកតម្លៃខ្លួននោះ អាចនឹងមានការប្រែប្រួលបន្តិចបន្តួចទៀត ក្រោយពីមានការចរចាគ្នាផ្ទាល់តែម្ដង អំឡុងពេលកូនប្រុសចៅហ្វាយខេត្តកំពតទៅជួបក្លឹបផ្ទាល់។ វឌ្ឍនាកា បានចាកចេញពីកម្ពុជាក្រោយពីជួយក្រុមបឹងកេតធ្លាក់ត្រឹមវគ្គដំបូងពានរង្វាន់ Toyota Mekong Cup ។ បើតាមការឆ្លើយតបជាមួយអ្នកគាំទ្រ រូបគេនឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ៕

ដកស្រង់ពី៖ Sabay