បណ្តាញសង្គម

ក្ដៅ​ៗ ផលិត​កម្ម JYP ប្រកាស​រំ​​សាយ​ក្រុម miss A ហើយ

ទីបំផុត ក្រុមចម្រៀង miss A ត្រូវបានប្រកាសរំសាយក្រុមជាផ្លូវការហើយ។ ព័ត៌មានដ៏គួរឲ្យក្រៀមក្រំសម្រាប់អ្នកគាំទ្ររបស់ក្រុម miss A នោះគឺថា ផលិតកម្ម JYP បានចេញមុខប្រកាសជាសាធារណៈថា៖ "ក្រុមតារាចម្រៀងស្រី miss A បានរំសាយក្រុមជាផ្លូវការហើយ"។

គួររម្លឹកដែរថា មុនពេលរំសាយក្រុម សមាជិក២រូប Jia និងMin បានបញ្ចប់កុងត្រា និងសម្រេចចាកចេញពីផលិតកម្មខាងលើនេះ ខណៈសមាជិក២រូបទៀតនៅបន្ត។ តារាចម្រៀង Fei ចុះកុងត្រាជាមួយផលិតកម្មសារជាថ្មីក្នុងខែឧសភា ឆ្នាំ២០១៦ និង Suzy ចុះកុងត្រាក្នុងខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមនារីដែលបង្កើតកាលពីឆ្នាំ ២០១០ នៅតែគេចមិនផុតពីការរំលាយក្រុមដដែល៕

ដកស្រង់ពី៖Sabay