បណ្តាញសង្គម

Ronaldo បង្ហោះ​សារ​មួយ​នេះ ចាក់​ដោត​ពេញ​បេះដូង

ក្នុងថ្ងៃនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះរូបខ្លួនជាមួយពានជាច្រើនដែលខ្លួនធ្លាប់ឈ្នះកន្លងមក។

Ronaldo បានសរសេរសារក្រោមរូបនោះថា ខ្លួនមិនដែលស្រមៃថា អាចថតរូបជាមួយពានជាច្រើនបែបនេះឡើយ។ ខ្សែប្រយុទ្ធរូបនេះ បានបង្ហោះរូបមួយសន្លឹកនោះក្នុងគណនី Instagram ផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃនេះ។

នៅខាងក្រោមរូបនោះ Ronaldo បានសរសេរថា៖ "នៅពេលដែលខ្ញុំនៅលេងបាល់នៅតាមដងផ្លូវក្នុងតំបន់ Madiera (តំបន់មួយក្នុងប្រទេសព័រទុយហ្គាល់) ហើយស្រមៃចង់ធ្វើជាកីឡាករដ៏កំពូលមួយរូបក្នុងពិភពបាល់ទាត់ ខ្ញុំមិនដែលស្រមៃទេថា ខ្ញុំអាចថតរូបបែបនេះបាន (រូបជាមួយពានជាច្រើន)"។

ក្នុងសារដដែល ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ ក៏បានធ្វើការអរគុណដល់ក្រុមគ្រួសារ មិត្តរួមក្រុម ក៏ដូចជាក្រុមការងារ និងជាពិសេសដល់អ្នកគាំទ្ររបស់ខ្លួនដែរ។ សូមបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំមុន Ronaldo ទើបតែបានឈ្នះពាន Ballon D'or លើកទី ៥របស់ខ្លួន តាមទាន់កំណត់ត្រារបស់ខ្សែប្រយុទ្ធ Lionel Messi ក្នុងការឈ្នះពានមួយនេះដែរ៕

ដកស្រង់ពី៖ Sabay