Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទ័ព ប៉ះ​ក្រុម​​របស់​ ធារី ល្ងាច​នេះ​ នឹង​ដាក់​កីឡាករ​បរទេស​ធ្វើតេស្ត

  • បោះពុម្ព

ក្រសួងការពារជាតិ (ទ័ព) ទទួលក្រុមខ្លាំងមកពីម៉ាឡេស៊ី Terengganu FC ម៉ោង ៦:៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ ក្នុងជំនួបកម្ដៅសាច់ដុំត្រៀមបើករដូវកាល។

Terengganu FC ជាក្រុមមកពីម៉ាឡេស៊ី ដែលមានកីឡាករកម្ពុជាមួយរួបកំពុងលេងនៅទីនោះគឺ ធារី ចន្ថាប៊ីន ។ សម្រាប់ការប្រកួតកម្ដៅសាច់ដុំនេះលោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ទ័ពបានឲ្យដឹងថា ក្លឹបរបស់លោកចង់ធ្វើតេស្តកីឡាករបរទេសមួយចំនួន មុនពេលឈានដល់ការចុះកុងត្រាចូលលេងឲ្យទ័ពនៅរដូវកាលក្រោយ។

សូមបញ្ជាក់ថា ក្លឹបទាំងពីរទើបតែបានប្រកួតមិត្តភាពកាលពីពេលថ្មីៗនេះដូចគ្នាគឺក្លឹប ក្រសួងការពារជាតិបានប្រកួតស្មើក្រុម Negeri Sembilan FA មកពីម៉ាឡេស៊ី ១-១ និងក្រុម Terengganu FC បានប្រកួតឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០៕

ដកស្រង់ពី៖ Sabay