បណ្តាញសង្គម

Arsenal ធ្លាក់​ពី FA Cup ត្រឹម​ជុំ​ទី​៣ ក្រោម​ដៃ​​​ម្ចាស់​ជើង​ឯក UCL ២​ ជំនាន់

កាំភ្លើងធំ Arsenal បានធ្លាក់ពីពានរង្វាន់ FA Cup នៅជុំទី៣ ក្រោយចាញ់ Nottingham Forest ដែលជាម្ចាស់ជើងឯកUefa Champions league ពីរជំនាន់កាលពីយប់មិញនេះ ៤-២ នៅទឹកដីរបស់ Nottingham Forest ។

ចាប់ផ្ដើមការប្រកួតបានតែ ២០នាទីប៉ុណ្ណោះម្ចាស់ផ្ទះទម្លាយសំណាញ់ទីក្រុមភ្ញៀវ Arsenal មួយគ្រាប់មុនដែលរកបានដោយកីឡាករ Lichaj ដល់នាទីទី២៣ ខ្សែការពារ P. Mertesacker រកបានគ្រាប់បាល់តាមស្មើ ១-១។ ដល់នាទីទី៤៤ ម្ចាស់ផ្ទះបង្កើតការនាំមុខ២-១ ជាថ្មីដែលរកបានដោយកីឡាករ Lichaj ដដែល។

ចប់វគ្គទី១ ម្ចាស់ផ្ទះនាំមុខ ២-១ ។ ចូលដល់វគ្គទី២ នាទីទី៦៤ ម្ចាស់ផ្ទះទទួលបានឱកាសទាត់បាល់ប៉េណាល់ទី ដែលធ្វើបានសម្រេចដោយកីឡាករ B.Brereton និងគ្រាប់ទី៤ របស់ម្ចាស់ផ្ទះជាការទាត់ប៉េណាល់ទីលើកទី២ ដោយកីឡាករ Dowell ក្រោយពេល D. Welbeck រកបានគ្រាប់ទី២ ឲ្យ Arsenal នាទីទី៧៩ ។

ចប់ការប្រកួត Nottingham Forest យកឈ្នះ Arsenal ៤-២។ សូមបញ្ជាក់ថា Nottingham Forest ជាក្រុមរបស់ អង់គ្លេសមួយដែលធ្លាប់ឈ្នះ Uefa Champions league បានពីរលើកកាលពីឆ្នាំ ១៩៧៩ និង ១៩៨០៕

ដកស្រង់ពី៖ Sabay