Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជា​ពី​របួស​ភ្លាម Bale រក​បាន​ពីរ​គ្រាប់​ភ្លែត តែ​​មិន​​អាច​ឈ្នះ Celta ដដែល

  • បោះពុម្ព

បង្ហាញខ្លួនយប់មិញឲ្យ Real Madrid នៅ La liga ភ្លាមខ្សែប្រយុទ្ធជម្រើសជាតិវេល Gareth Bale ទាត់ចូលបានពីរគ្រាប់ ក្រោយសម្រាកព្យាបាលរបួសកាលពីកញ្ញា ឆ្នាំ២០១៧ តែលទ្ធផលបានត្រឹមស្មើម្ចាស់ផ្ទះ Celta Vigo ២-២។

គ្រាប់បាល់ដំបូងម្ចាស់ផ្ទះជាអ្នករកបានមុន ដែលអតីតខ្សែប្រយុទ្ធ Liverpool, Iago Aspas បានបបញ្ជូនបាល់ឲ្យកីឡាករ Daniel Wass រកបានមួយគ្រាប់នៅនាទីទី៣៣។ ក្រោយមកបានតែ៣នាទីប៉ុណ្ណោះ Bale ទទួលបាល់ពី Toni Kroos នាទីទី៣៦ រកបានមួយគ្រាប់ និងគ្រាប់ទី២ នាទីទី៣៨ ដែលគ្រាប់ទី២នេះទទួលបាល់ពី Isco។

ចប់វគ្គទី១ ក្រុមភ្ញៀវ Real នាំមុខ ២-១។ ប៉ុន្តែចូលដល់វគ្គទី២ នាទីទី៨២ Maxi Gomez របស់ម្ចាស់ផ្ទះរកបានគ្រាប់បាល់តាមស្មើ ២-២ បើទោះ Iago Aspas បានធ្វើឲ្យខកខានទាត់បាល់ប៉េណាល់ទីមិនបានសម្រេចនៅនាទីទី៧២ ក៏ដោយ។ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ២-២។ ចំណែក Barcelona វិញលត់ក្រុមខ្សោយ Levante ៣-០ ដែល៣គ្រាប់របស់ពួកគេរកបានដោយ Messi នាទីទី១២ L.Suarez នាទីទី៣៨ និងខ្សែបម្រើប្រេស៊ីល Paulinho នាទីទី៩០+៣៕

ដកស្រង់ពី៖ Sabay