បណ្តាញសង្គម

Pep មើល​ឃើញ​កីឡាករ​ប្រេស៊ីល​ម្នាក់​ទុក​ជំនួស Fernandinho និង Toure

Pep Guardiola អ្នកចាត់ការក្រុម Manchester City កំពុងសម្លឹងចាប់អារម្មណ៍លើខ្សែបម្រើរបស់ក្រុម Shakhtar Donetsk ម្នាក់ឈ្មោះថា Fred ដើម្បីជាតួជំនួសកីឡាករវ័យជ្រេ Fernandinho និង Yaya Toure។

កីឡាករប្រេស៊ីលវ័យ២៤ឆ្នាំ Fred បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ទាក់ចិត្ត Pep ពេល Man City ជួបជាមួយ Shakhtar នៅ Champions League កាលពីដើមរដូវកាល ចំណែកតម្លៃខ្លួនពេលនេះគឺ៣០លានផោន។ Fernandinho នឹងឈានដល់វ័យ៣៣ឆ្នាំនៅខែ ឧសភាខាងមុខ ខណៈ Yaya Toure និងផុតកុងត្រានៅចប់រដូវកាល ដូច្នេះ Pep ត្រូវរកកីឡាករល្អម្នាក់ដើម្បីជំនួសតំណែងកីឡាករទាំងពីរ។

យ៉ាងណាក្ដី ការផ្ទេររបស់ Fred មកកាន់ទឹកដីអង់គ្លេសនៅខែ មករានេះអាចនឹងទំនងមិនអាចកើតឡើងទេ តែ City ចាប់ផ្ដើមទាក់ទងពីឥលូវឲ្យហើយ ដើម្បីជាស្ពានទិញផ្លូវការនៅរដូវក្ដៅក្រោយ។ Fred បានមកដល់ Shakhtar Donetsk កាលពីឆ្នាំ២០១៣ និងបានបង្ហាញខ្លួនក្នុងលីគ៩០ប្រកួត ទាត់បញ្ចូលទី៩គ្រាប់ ហើយធ្លាប់ជួយក្រុមឈ្នះពានមួយចំនួនដូចជា Ukrainian Premier League ២០១៣-១៤, Ukrainian Cup ២០១៥-១៦ និង Ukrainian Super Cup ២០១៣,២០១៤ និង ២០១៥៕

ដកស្រង់ពី៖ Sabay