Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Agüero តែត​ចុង​ម៉ោង​ឲ្យ​ Man City វាយ​បក​យក​ឈ្នះ​ Bristol City ​

  • បោះពុម្ព

Manchester City បានកក់កៅអី FA Cup ជុំទី៤ក្រោយវាយបកយកឈ្នះ Bristol City ដោយលទ្ធផល ២ទល់នឹង១។ ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Etihad ម្ចាស់ផ្ទះត្រូវក្រុមភ្ញៀវនាំមុខមុននៅចុងវគ្គទីមួយនាទី៤៤ ជាការទាត់បាល់ប៉េណាល់ទីរបស់ខ្សែបម្រើ Bobby Reid។

នៅវគ្គទីពីរក្រុមរហស្សនាមថាមេឃខៀវបង្កើនការគាបសង្កត់លើគូប្រជែងយ៉ាងខ្លាំងហើយតាមស្មើបានវិញនាទី៥៥ ជាថ្វីជើងរបស់ Kevin De Bruyne។ លុះដល់នាទី៩០+២ Agüero បានបញ្ចប់ក្ដីស្រមៃលេងជើងទីពីររបស់ Bristol បន្ទាប់ពីតែតបញ្ចូលទីឲ្យ Man City យកឈ្នះបានសម្រេច។ ក្រោយជ័យជម្នះខាងលើក្រុមលោក Pep Guardiola ត្រូវធ្វើដំណើរទៅប៉ះ Liverpool នៅ Anfield ថ្ងៃអាទិត្យសម្រាប់ពាន Premier League៕

ដកស្រង់ពី៖ Sabay