Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង​ហួស​ចិត្ត​​មួយ​កើត​ឡើង​មុន​ការ​ប្រកួត​រវាង Chelsea និង Arsenal យប់​មិញ

  • បោះពុម្ព

N'Golo Kante របស់ Chelsea បានជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវក្នុង ទីក្រុងឡុដ៍ កាលពីម្សិលមិញ មុនការប្រកួតរវាង Chelsea និង Arsenal ក្នុងពានរង្វាន់ League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

កីឡាករវ័យ២៦ឆ្នាំបានធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដើម្បីជួយក្រុមទប់ទល់នឹងកាំភ្លើងធំ តែសំណាងអាក្រក់ក៏បានប៉ះទង្គិចជាមួយឡានមួយគ្រឿងនៅពាក់កណ្ដាលផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ King's Road ភាគខាងលិចទីក្រុងឡុងដ៏។

ក្រោយពិនិត្យរួចរាល់ Kante មិនមានរបួសអ្វីទេ ហើយឡាន Mini Cooper S សំណព្វចិត្តរបស់គេក៏មិនខូចខាតអ្វីច្រើនដែរ។ Kante ក៏បានបន្តដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ដោយបង្ហាញខ្លួនជាជម្រើស១១នាក់ លេងជាមួយ Arsenal កាលពីយប់មិញ។ ប៉ុន្តែយ៉ាងណា បញ្ចប់៩០នាទីយ៉ាងស្វិតស្វាញក្រុមទាំងពីរបានត្រឹម ០-០។ រងចាំការប្រកួតជើងទីពីរនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨ ដើម្បីសម្រេចនរណាមានទៅវគ្គផ្ដាច់ព្រ័ត្រ៕

ដកស្រង់ពី៖ Sabay