Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយ​ឃ្លា​របស់ De Bruyne បញ្ឆេះ​ពាក្យ​ចចាមអារ៉ាម Man City និង Sanchez

  • បោះពុម្ព

ខ្សែប្រយុទ្ធ Kevin De Bruyne ក្នុងថ្ងៃនេះ បាននិយាយថា វានឹងរឿងមួយដ៏ល្អសម្រាប់ Manchester City បើសិនជាខ្សែប្រយុទ្ធ Alexis Sanchez មកចូលរួមមែន។

ពេលសួររឿងទាក់ទងនឹងចចាមអារ៉ាមនៃការផ្ទេរ Sanchez ខ្សែបម្រើប្រយុទ្ធ De Bruyne បាននិយាយថា៖ “Sanchez ជាកីឡាករដ៏ល្អមួយរូប។ ចំពោះការផ្ទេរ យើងចាំមើលទាំងអស់គ្នាថាមានអីកើតឡើងក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ"។

កីឡាករបែលហ្សិករូបនេះ បានបន្ត៖ "បើសិនជាគេមកមែន ច្បាស់ណាស់ថា វាគឺជារឿងដ៏ល្អសម្រាប់យើង ព្រោះវត្តមានកីឡាករល្អដូចរូបគេ នឹងជួយក្រុមបានច្រើន។ ទោះជាយ៉ាងណា បើគេមិនមកទេ ក៏មិនអីដែរ យើងមានក្រុមរបស់យើង"។

សូមបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនលេចបន្លឺឡើងដែលថា ខ្សែប្រយុទ្ធ Alexis Sanchez អាចចាកចេញពី Arsenal ដើម្បីមកចូលរួមជាមួយក្លឹបយក្សពណ៌ផ្ទៃមេឃ Manchester City នៅក្នុងខែមករានេះ ជាមួយនឹងតម្លៃផ្ទេរប្រមាណ ៣៥លានផោន៕

ដកស្រង់ពី៖ Sabay