បណ្តាញសង្គម

កែ ឡេង បង្ហើប​ផលវិបាក​ក្នុង​ការ​ចូល​កាន់​ជា​គ្រូ​ជម្រើស​ជាតិ

អ្នកស្រី កែ ឡេង បានចូលកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិចុងឆ្នាំ២០១៧ ក្រោយពេលឈ្នះមេដាយមាសប៉េតង់ពិភពលោក៣ ដងរួចមក។

កីឡាការិនីរូបនេះបានឲ្យដឹងថាការធ្វើជាគ្រូបង្វឹកនេះមិនងាយស្រួលឡើយ។ ផលវិបាកគឺអ្នកស្រីព្រួយបារម្ភមិនអាចធ្វើឲ្យសិស្សមានសមត្ថភាពខ្ពស់ប្រជែងយកមេដាយបាន។ ចំណុចមួយទៀតគឺខ្លួនធ្លាប់តែប្រកួតខ្លួនឯង ដូច្នេះនៅពេលឃើញសិស្សប្រកួតខ្លាចធ្វើមិនបានល្អ ដែលអាចធ្វើមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុម។

អ្នកស្រីបន្តថា ទោះជាយ៉ាងណាការចូលកាន់តំណែងជាគ្រូបង្វឹកមិនមានភាពងាយស្រួលដូចប្រកួតខ្លួនអ្នកស្រីឡើយ ដោយសារអ្នកស្រីមានបទពិសោធ និងដឹងពីកម្រិតសមត្ថភាពដៃគូជាងសិស្សរបស់ខ្លួន។ បើទោះចូលកាន់តំណែងជាគ្រូបង្វឹកប៉េតង់ជម្រើសជាតិហើយក្ដី ក៏អ្នកស្រីអាចមានសិទ្ធចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិធំៗ ឲ្យកម្ពុជាបាន ពីព្រោះមិនទាន់មានក្មេងៗ ដែលអាចជំនួសកន្លែងរបស់ខ្លួន៕


ដកស្រង់ពី៖ Sabay