បណ្តាញសង្គម

ប្រៀបធៀប​គ្រាប់​បាល់​ Messi ពេល​នេះ​ច្រើន​ជាង​ខ្សែ​ប្រយុទ្ធ Real ៤​នាក់​ទៀត

Lionel Messi និង Barcelona កំពុងធ្វើដំណើរជាមួយគ្នាយ៉ាងរលូនទៅមុខ ក្នុងរដូវកាលនេះ ដោយដាច់គូប្រជែងរយឆ្នាំ Real Madrid១៩ពិន្ទុទៅហើយ។

Messi កំពុងបង្កើនសមត្ថភាពលេចធ្លោមែនទែន បន្ទាប់ពីរដូវកាលមុនខកខានមិនអាចជួយក្រុមនិងខ្លួនឯងទទួលបានពានធំជាច្រើន។ គិតត្រឹមពេលនេះក្នុងលីគកីឡាករអាហ្សង់ទីនរកបាន១៧គ្រាប់ បើប្រៀបនឹងគ្រាប់បាល់កីឡាករជើងស៊ុតរបស់ Real Madrid ៤នាក់គឺច្រើនជាងមួយគ្រាប់។

បូកគ្រាប់បាល់របស់ Cristiano Ronaldo, Gareth Bale, Isco និង Marco Asensio បញ្ចូលគ្នាទើបតែបាន១៦គ្រាប់ប៉ុណ្ណោះ។ ប្រសិនបន្ថែមគ្រាប់បាល់របស់ខ្សែប្រយុទ្ធបារាំង Karim Benzema ទៀតគឺមាន១៨គ្រាប់ មានន័យថា លើ Messi មួយគ្រាប់ទេ។ Messi កំពុងកាន់កាប់កំពូលតារាងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ La Liga តាមពីក្រោយដោយមិត្តរួមក្រុម Luis Suárez មាន១៣គ្រាប់៕

ដកស្រង់ពី៖ Sabay