បណ្តាញសង្គម

គ្រូ​ Leicester ថា​តម្លៃ​ខ្លួន​ Mahrez អាច​លើស​ពី​១០០​លាន​ផោន​

Riyad Mahrez អាចមានតម្លៃខ្លួនលើសពី១០០លានផោនបើក្លឹបចង់លក់ចេញ។ នេះបើតាមសម្ដីអ្នកចាត់ការលោក Claude Puel។

Mahrez វ័យ២៦ឆ្នាំធ្លាប់សុំក្លឹបចាកចេញកាលពីខែឧសភា ហើយ Roma បានដាក់សំណើ៣ដងដើម្បីសុំទិញ តែរាល់លើកសុទ្ធតែត្រូវក្លឹបរហស្សនាមថាកញ្ជ្រោងទាត់ចោលទាំងអស់។ ដោយឡែកនៅខែមករានេះនៅពេលបាត់បង់ Coutinho ក៏លេចឭដំណឹងថា Liverpool បង្ហាញចំណាប់អារម្មណ៍លើរូបគេផងដែរ។

យ៉ាងណាអ្នកចាត់ការក្លឹបជើងឯកអង់គ្លេសឆ្នាំ២០០៦បានចេញមកអះអាងថា Mahrez ពេលនេះកំពុងរីករាយនៅ Leicester ហើយបើលក់ចេញវិញក៏មិនថោកជាង១០០លានផោនដែរ។ ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីបានផ្ទេរពីក្លឹបបារាំង Le Havre ត្រឹម៤សែនផោនប៉ុណ្ណោះកាលពីឆ្នាំ២០១៤ និងជួយ Leicester ឈ្នះពាន Premier League កាលពី២ឆ្នាំមុន។ នៅឆ្នាំដដែលរូបគេផ្ទាល់ត្រូវបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំ PFA Player of the Year៕

ដកស្រង់ពី៖ Sabay