បណ្តាញសង្គម

ក្រុម​ជើង​ឯក​រង​ Matic 2018 ​កម្ពុជា​មក​ដល់​​ស្រុក​​វិញ​រសៀល​ថ្ងៃ​នេះ​

គណៈប្រតិភូនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងត្រឡប់មកដល់ប្រទេសកំណើតវិញវេលាម៉ោង៤:២៥នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ Mission Against Terror International Championship (MATIC)ប្រចាំឆ្នានៅប្រទេសថៃកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការវិលត្រឡប់មកវិញរបស់ក្រុមកីឡា E-Sports កម្ពុជាឆ្នាំនេះ ក្រុម Never Care ទទួលបានជយលាភីជើងឯករងដែលមានប្រាក់រង្វាន់៧ពាន់ដុល្លារអាមេរិក បន្ទាប់ពីចាញ់ក្រុមម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ។ ជាមួយគ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាក៏បានទទួលភារកិច្ចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត MATIC ឆ្នាំ២០១៩ដែលតាមការគ្រោងទុកនឹងធ្វើឡើងនាខែមករា។

នេះជាលើកទី២សម្រាប់កម្ពុជាដែលទទួលរៀបចំធ្វើម្ចាស់ផ្ទះ បន្ទាប់ពីលើកទី១ទទួលធ្វើម្ចាស់ផ្ទះឆ្នាំ២០១៤។ ជើងឯក Matic ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០១២ដែលក្រុមកម្ពុជាធ្លាប់ឈ្នះជើងឯក២ដង ក្រុមម៉ាឡេស៊ីធ្លាប់ឈ្នះជើងឯកបាន២ដង ក្រុមថៃធ្លាប់ឈ្នះជើងឯកបាន២ដង និងក្រុមសិង្ហបុរីធ្លាប់ឈ្នះបាន១ដង៕

ដកស្រង់ពី៖ Sabay