Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man City លែង​ចង់​បាន​​ Sanchez ព្រោះ​មូលហេតុ​មិន​អាច​ទទួល​យក​បាន​មួយ​

  • បោះពុម្ព

Manchester City បានបញ្ចប់ការចាប់អារម្មណ៍លើ Alexis Sanchez របស់ Arsenal ត្រឹមម្សិលមិញព្រោះតែហេតុផលមួយដែលក្លឹបគិតថាមិនអាចទទួលយកបាន។

ទាំងអ្នកចាត់ការលោក Pep Guardiola និងម្ចាស់ក្លឹប Khaldoon al Mubarak សុទ្ធតែឯកភាពគ្នាលែងចង់បានខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ព្រោះតែការទាមទារដ៏លើសលប់ដែលធ្វើឲ្យ Man City គិតថាមិនសមហេតុផល។ ចំពោះបញ្ហា Sanchez គឺរូបគេចង់បានប្រាក់ឈ្នួលដ៏ខ្ពស់បើទៅលេងនៅ Man City ពោលគឺខ្ពស់ជាងកីឡាករទាំងអស់នៅទីនោះទៅទៀត ហើយសម្រាប់ការចំណាយលើតម្លៃខ្លួនផ្ទេរទៀតសោតក៏មិនតិចដែរគឺប្រមាណ៣៥លានផោន។ យ៉ាងណាប្រភពចុងក្រោយបំផុតឲ្យដឹងថា Manchester United គឺជាក្លឹបដៃទូលាយហ៊ានធ្វើតាមសំណូមពរទាំងអស់របស់សាមីកីឡាករ និងក្លឹប Arsenal ហើយពួកគេអាចនឹងឈានដល់កិច្ចព្រមព្រៀងផ្ទេរជាផ្លូវការនៅយ៉ាងយូរ២ថ្ងៃទៀត៕

ដកស្រង់ពី៖ Sabay