Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wenger៖ Sanchez ទៅ Man Utd​ គឺ​ដើម្បី​លុយ

  • បោះពុម្ព

Arsene Wenger បាននិយាយ សង្កត់ធ្ងន់ៗថា លោកគ្មានឱកាស រក្សាទុក Alexis Sanchez ឲ្យនៅបន្តទៀតបានទេ ហើយខ្សែប្រយុទ្ធ រូបនេះទៅ Manchester United គឺព្រោះតែលុយ។

កីឡាករឈីលីត្រូវគេរំពឹងទុកថានឹងផ្លាស់ទៅ Old Trafford នៅប៉ុន្មានម៉ោងខាងមុខ បន្ទាប់ពីពិនិត្យសុខភាពជោគជ័យកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈ Henrikh Mkhitaryan ក៏បានទៅដល់ទីក្រុងឡុងដ៍ដូចគ្នា។ យោងតាមសារព័ត៌មាននៅប្រទេសអង់គ្លេសនិយាយថា Sanchez នឹងទទួលបានថ្លៃនឿយហត់៤៥ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ United។

ព្រោះតែអំណាចទឹកប្រាក់នេះហើយទើបលោក Wenger លើកឡើងថា លោកមិនយល់ពីការសម្រេចចេញរបស់កីឡាករពី Emirates Stadium ប៉ុន្តែជឿថាដោយសារតែការផ្ដល់ទឹកប្រាក់ច្រើនទើបទាក់ទាញ Sanchez ទៅបាន។ក្រោយពីបញ្ចប់ការពិនិត្យសុខភាពនៅទីក្រុង Manchester កីឡាករតូចតែល្បឿនលឿន Sanchez បានពាក់អាវ Man Utd ដែលមានឈ្មោះខ្លួនពីក្រោយជាមួយលេខ៧ ដើរថតលេងនៅទីលានហ្វឹកហាត់របស់បិសាចក្រហម។ ការប្រកាសផ្លូវការចេញពេលណា Sabay នឹងផ្សាយជូនប្រិយមិត្ត៕

ដកស្រង់ពី៖ Sabay