បណ្តាញសង្គម

ក្រោយសង​សឹក​បាន​សម្រេច ដល់​ពេល ឡៅ​ ចន្រ្ទា និយាយ​ពី​​ Klan Khunsert​

អ្នកលេងគុនខ្មែរ ឡៅ ចន្រ្ទា សងសឹកបានសម្រេច លើជើងខ្លាំងថៃ Klan khunsert តាមរយៈការ ឈ្នះពិន្ទុដាច់ កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ មករា ម្សិលមិញ បន្ទាប់ពីរូបគេ ធ្លាប់បរាជ័យ សន្លប់ដល់២ដង។

ក្រោយឈ្នះម្សិលមិញ ប្អូនប្រុស ឡៅ ស៊ីណាត និយាយថា អ្នកប្រដាល់ឆ្លងដែនមកពីថៃ Klan khunsert ជាកីឡាករល្អម្នាក់ដែលធន់ និងរឹងមាំ ពិបាកក្នុងការវ៉ៃតែម្ដង។ មិនសរសើរមិនបាន បើទោះជាត្រូវរូបគេទាត់ផ្កាប់ចានមួយជើងរហូតអាជ្ញាកណ្ដាលរាប់៨ និងត្រូវកណ្ដាប់ដៃច្រើនក៏ដោយ ក៏រូបគេនៅតែអាចបន្តការប្រកួតបាន។

ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០១៧រូបនេះបន្តថា ឈ្នះពិន្ទុមែន ប៉ុន្តែក៏ត្រេកអរដែរ ពីព្រោះធ្លាប់ចាញ់ថៃម្នាក់នេះដោយសន្លប់២លើកកន្លងទៅ។ រូបគេបានខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់ការប្រកួតសងសឹកនេះ។ រូបគេបានអរគុណដល់អ្នកគាំទ្រវិស័យប្រដាល់ទាំងអស់ និងជាពិសេសអ្នកគាំទ្រលើរូបគេ ដែលតែងតែតាមដានរាល់ការប្រកួត និងជួយលើកទឹកចិត្ត។

ឡៅ ចន្រ្ទា ធ្លាប់ចាញ់ជើងខ្លាំងមកពីប្រទេសថៃ Klan Khunsert ២លើកមកហើយ ពោលលើកទី១ ចាញ់ដោយសារឈឺដៃនៅទឹកទី៣ ខណៈលើកទី២ ចាញ់ដោយសន្លប់នៅទឹកទី២ ប៉ុន្តែជំនួបលើកទី៣នេះ អ្នកប្រដាល់កម្ពុជាខាងលើឈ្នះដោយពិន្ទុវិញម្ដងនៅសង្វៀនបាយ័នបឹងស្នោម្សិលមិញនេះ៕

ដកស្រង់ពី៖ Sabay