Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សល់​៣០​វិនាទី​ទៀត​ចប់ Depay ផ្ដល់​មេរៀន​ឲ្យ​ PSG ចាញ់​ជា​លើក​ទី​ពីរ

  • បោះពុម្ព

Paris Saint Germain បានស្គាល់រសជាតិបរាជ័យជាលើកទីពីរក្នុងរដូវកាលនេះ ក្រោយលេងចាញ់ Lyon ក្នុងលទ្ធផល ២-១ កាលពីយប់មិញ។

Lyon ដែលជាក្រុមលេខ២ក្នុងតារាងពិន្ទុពិតជាត្រូវការពិន្ទុខ្លាំង ដើម្បីបន្ថយគម្លាតពី PSG ដែលកំពុងឈរលេខមួយ។ អាចចាត់ទុកថានេះជាការប្រកួតដ៏ស្វិតស្វាញមួយព្រោះ ការប្រកួតមានគ្រាប់បាល់ទៅមក និងកាតលឿងកាតក្រហមទៀតផង។

ត្រឹមតែពីរនាទីវគ្គទីមួយ Lyon បានរកគ្រាប់នាំមុខដោយកីឡាករ Nabil Fekir ប៉ុន្តែជិតចប់វគ្គទៅហើយខ្សែការពារស្ដាំ Layvin Kurzawa របស់ PSG ក៏បានទាត់មួយជើងទម្លុះសំណាញ់តាមស្មើវិញ។ ចូលដល់វគ្គទីពីរនាទី៥៧ Daniel Alves ក៏ទទួលបានកាតក្រហម ក្រោយបង្កកំហុសលើកីឡាករ Alvaro។ ចប់៩០នាទី អាជ្ញាកណ្ដាលបានបន្ថែម៤នាទី។

នៅសល់តែ៣០វិនាទីចប់ការប្រកួតទៅហើយអតីតកីឡាករ Man Utd គឺ Memphis Depay បានបំប៉ោងសំណាញ់គ្រាប់ចុងក្រោយជួយ Lyon ឈ្នះការប្រកួតតែម្ដង។ លទ្ធផលនេះជួយបន្ថយ Lyon តាមពីក្រោយ PSG តែ៨ពិន្ទុប៉ុណ្ណោះ៕

ដកស្រង់ពី៖ Sabay