Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាន​រឿង​អ្វី​កើត​ឡើង​បាន​ជា Ronaldo ហូរ​ឈាម​ពេញ​មុខ​បែប​នេះ?

  • បោះពុម្ព

Cristiano Ronaldo ដែលជាតំណាង ផ្សព្វផ្សាយរបស់ CLEAR បានរបួស បែកក្បាលហូរឈាម បន្ទាប់រកបាន គ្រាប់ទីពីរ របស់ខ្លួនក្នុងជ័យជម្នះ Real Madrid ឈ្នះ ៧-១ លើក្រុម Deportivo កាលពីយប់មិញ។

គ្រោះថ្នាក់នៃការបែកនេះកើតឡើងពេល តារាឆ្នើមជាទូតសុឆន្ទៈរបស់ CLEAR គឺ Ronaldo បាន ព្យាយាមតែតបញ្ចូលទីនៅគ្រាប់ទី៦របស់ក្រុម។ ចៃដន្យខ្សែការពាររបស់ Deportivo បានលើកជើងធាក់បាល់ដំណាលគ្នា តែមិនចំបាល់បែរជាត្រូវក្បាលរបស់ Ronaldo ទៅវិញធ្វើឲ្យបែកក្បាលឈាមតែម្ដង។

ភ្លាមៗ ក្រុមគ្រូពេទ្យបានមកពិនិត្យរបួស ហើយកីឡាករព័រទុយហ្គាល់ក៏បានឲ្យគេយកទូរសព្ទមកឆ្លុះមុខរបួសរបស់ខ្លួន។ សម្រាប់៧គ្រាប់របស់ Madrid រកបានដោយ Gareth Bale, Cristiano Ronaldo និង Nacho Fernandez ម្នាក់២គ្រាប់ និង Luka Modric មួយគ្រាប់។

ចំណែក Barcelona វិញក៏មិនធម្មតាដែរយប់មិញគឺ បានយកឈ្នះ Real Betis៥-០ សមភាពអ្នកទាត់បញ្ជូលទីមាន Lionel Messi និង Luis Suarez ម្នាក់២គ្រាប់ និង Ivan Rakitic មួយគ្រាប់។ លទ្ធផលនេះធ្វើឲ្យ Barca បន្តនៅលើកំពូលតារា La Liga បន្តដាច់ក្រុមលេខ៤ Real Madrid ១៩ពិន្ទុដដែល៕

ដកស្រង់ពី៖ Sabay