Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ប៉ូលិស​កំពង់សោម ​ប្រាប់​មូលហេតុ​មិន​អាច​ការពារ​តំណែង​ជើង​ឯក​បាន

  • បោះពុម្ព

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ប្រកួតចាញ់ក្រុម Hurricane A នៅវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Tiger Street Football Festival 2018 ក្នុងលទ្ធផល ១-០។

ក្រោយពីចប់ការប្រកួតនេះដែរ លោក លឹម តាំង សមាជិកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានបញ្ជាក់ថាក្រុមលេងល្អ ប៉ុន្តែមូលហេតុដែលចាញ់នេះគឺដោយសារតែសមាជិកអស់កម្លាំងនៅវគ្គផ្ដាច់ព្រ័ត្រ។ ការលេងច្រើនប្រកួតជាប់គ្នា ធ្វើឱ្យពួកគេថមថយកម្លាំងច្រើន ទើបបណ្ដាលឱ្យបរាជ័យមិនអាចការពារតំណែងជើងឯករបស់ខ្លួនបាននៅរដូវកាលនេះ។ ដោយឡែកសម្រាប់ការឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញវិញ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A រំពឹងថានឹងធ្វើបានល្អជាងឆ្នាំមុន ត្បិតអីក្រុមមានសមាជិកថ្មី និងមានពេលច្រើនទៀតក្នុងការហ្វឹកហាត់ត្រៀមទៅប្រកួត។

ការដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយរដូវកាលមុននោះ គឺជាក្ដីសង្ឃឹមខ្ពស់មួយសម្រាប់ក្រុមទាំងមូលនៅរដូវកាលនេះ។ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ជាក្រុមខ្លាំងនៅកំពង់សោម ដែលគ្រងពាន Tiger Street ៤រដូវកាលមកហើយ។ ដោយឡែករដូវកាលនេះ ពួកគេបានត្រឹមតែលេខ២ប៉ុណ្ណោះ ដោយក្រុមលេខ១បានទៅលើ Hurricane A ទៅវិញ។ នៅមណ្ឌលព្រះសីហនុ នឹងមាន៦ក្រុមឡើងទៅលេងនៅជុំផ្ដាច់ព្រ័ត្រនាភ្នំពេញ គឺ ក្រុម Hurricane A ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ក្រុម Nazora Sport Club ក្រុមយុវជនកំពង់ផែ A ក្រុម Sihanouk ville និងក្រុមយុវជនកំពង់ផែ B ៕

ដកស្រង់ពី៖ Sabay