បណ្តាញសង្គម

Real Madrid ទម្លាយ​​​​មុខ​របួស​ដែល​ស្ទើរ​តែ​ចំ​ភ្នែក​របស់ Ronaldo

Cristiano Ronaldo បានទទួល រងរបួស វិះនឹងត្រូវភ្នែក បន្ទាប់ពីប៉ះទង្គិច ជាមួយខ្សែការពារ Fabian Schar អំឡុងពេល Real Madrid យកឈ្នះ Deportivo La Coruna កាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ៣២ឆ្នាំបានដើរចេញពីទីលានទាំងអាការៈខឹងសម្បារ ក្រោយត្រូវរបួស។ Ronaldo ត្រូវបានក្រុមគ្រូពេទ្យក្លឹបនាំចូលក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ដើម្បីជូតសម្អាតឈាមនិងពិនិត្យមុខរបួស។ Madrid ក៏មិនបានលាក់បាំងមុខរបួសរបស់កីឡាករដែរ ពួកគេបានបង្ហោះវីដេអូលើបណ្ដាញសង្គមរបស់ខ្លួនបង្ហាញពីរបួសរបស់ Ronaldo ដែលវិះនឹងចំភ្នែកឆ្វេងទៅហើយ។ កីឡាករសញ្ជាតិព័រទុយហ្គាល់បានរងរបួស ពេលរកបានគ្រាប់ទី៦ ដែលជាគ្រាប់ទីពីររបស់ខ្លួនក្នុងការប្រកួត ក្នុងជ័យជម្នះ ៧-១លើ Deportivo៕

ដកស្រង់ពី៖ Sabay