បណ្តាញសង្គម

Man Utd បង្ហាញ​មុខ​ Sanchez និង​ Arsenal បង្ហាញ​មុខ​ Mkhitaryan រៀង​ខ្លួន​

Manchester United ឲ្យ Henrikh Mkhitaryan ទៅ Arsenal ជាថ្នូរនឹងការ ចុះហត្ថលេខា យកតារាឆ្នើម Alexis Sanchez ជាផ្លូវការ។

Sanchez ដែលមានវ័យ២៩ឆ្នាំបានចុះហត្ថលេខា ៤ឆ្នាំកន្លះ ដោយទទួលបានថ្លៃនឿយហត់ ១៤លានផោនក្នុងមួយឆ្នាំ (ប្រាក់ដុលក្រោយបង់ពន្ធរួច)។ កីឡាករសញ្ជាតិឈីលីអាចលេងប្រកួតរបស់ Man Utdទល់នឹង Yeovil Town នៅ FA Cup បាន។ ខ្សែប្រយុទ្ធកម្ពស់ទាប មាឌមាំ ស៊ុតបញ្ចូលទី៨០គ្រាប់ឲ្យ Arsenal ចាប់តាំងផ្ទេរពី Barcelona ក្នុងតម្លៃ៣០លានផោនកាលពីឆ្នាំ២០១៤។

ប្រភពពី Goal ឲ្យដឹងថាក្រុមកាំភ្លើងធំដែលជាអតីតអាណាព្យាបាលនឹងទទួលបាន២០លានផោនពីការផ្ទេរនេះ។ ចំពោះ Mkhitaryan វិញ បានបង្ហាញមុខក្នុងឈុត Arsenal នៅថ្ងៃតំណាលគ្នាជាមួយ Sanchez។ ខ្សែបម្រើសញ្ជាតិអាមេនី ធ្លាប់ជាកម្លាំងសំខាន់របស់ Man Utd ប៉ុន្តែមួយរយៈចុងក្រោយបានធ្វើឲ្យលោក Mourinho បាត់បង់ទំនុកចិត្ត និងបានលេងជម្រើសដំបូងតិចតួចបំផុត៕

ដកស្រង់ពី៖ Sabay