Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​ចប់​ពាន​នៅ​ក្រៅ​ប្រទេស ​ទ័ព​នៅ​សល់​ពាន ACC ​មួយ​ទៀត​នៅ​ខែ​ក្រោយ

  • បោះពុម្ព

ក្លឹបក្រសួងការពារជាតិ នឹងត្រូវចូលលេង ពានរង្វាន់មួយទៀត ឈ្មោះថា Asia Club Pre-Season Championship (ACC) ដោយមានក្រុម ចូលរួម៦ក្រុម កម្ពុជា៣ក្រុមនិង បរទេស៣ក្រុម។

Asia Club Pre-Season Championship (ACC) ជាពានរង្វាន់មួយដែលបង្កើតឡើងដោយក្រុមក្រសួងការពារជាតិលេងដើម្បីត្រៀមលីគរដូវកាលថ្មី។ កាលពីឆ្នាំមុនពាននេះបានបង្កើតឡើងម្ដងហើយ ដោយមានក្លឹបចូលរួមត្រឹមតែ៤ក្លឹបប៉ុណ្ណោះ។ យ៉ាងណាមិញ រដូវកាលថ្មីនេះវិញ បើតាមលោក ខូវ ឆាយ បញ្ជាក់ថាអាចនឹងមានក្លឹបចូលរួមដល់ទៅ៦ក្លឹប កម្ពុជា៣នឹងបរទេស៣។ ក្លឹបកម្ពុជាទាំង៣នោះរួមមានក្រសួងការពារជាតិផ្ទាល់ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

ដោយឡែកក្លឹបបរទេសវិញ អាចជាក្លឹបនៅសិង្ហបុរី២ក្លឹប និងក្លឹបនៅថៃឬក្លឹបនៅម៉ាឡេស៊ី ដែលខាងក្រុមការងារកំពុងចរចា។ ការប្រកួតនេះដែរ អាចនឹងប្រើទីលាន២ គឺកីឡដ្ឋាន RSN និងពហុកីឡដ្ឋានជាតិ ខណៈដែលស្ដាតចាស់វិញ អាចនឹងមិនប្រើទេ ព្រោះត្រូវជួសជុលឡើងវិញ។ ក្រុមដែលដឹកនាំដោយលោក ទេព ឡុងរចនា ទើបតែបញ្ចប់ភារកិច្ចមិត្តភាពអន្តរជាតិមួយនៅប្រទេសឥណ្ឌូណេស៊ី ( Super Cup Asia 2018) ដោយពួកគេទទួលបានចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតនោះ៕

ដកស្រង់ពី៖ Sabay