Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

២​ឆ្នាំ​ចុង​ក្រោយ​ ក្រុម​ណា​​ប៉ះ​ Barca មិន​ដែល​បាន​បាល់​ប៉េណាល់ទី​ឡើយ

  • បោះពុម្ព

Barcelona មិនទាន់របូតគ្រាប់បាល់ដោយសារទាត់ប៉េណាល់ទីទេនៅក្របខ័ណ្ឌកំពូល La Liga រយៈពេល២ឆ្នាំចុងក្រោយ។

ឆ្លងកាត់ការប្រកួតលីគ៧៤លើកកន្លងមកមិនទាន់មានអាជ្ញាកណ្ដាលរូបណាពិន័យបាល់ប៉េណាល់ឲ្យក្រុមដទៃស៊ុតទល់នឹងក្រុមយក្សកាតាឡាន់នៅឡើយ ផ្ទុយទៅវិញ Barcelona បានកាដូប៉េណាល់ទីរហូត៣២លើកនៅ២ឆ្នាំមកនេះ។

គ្រាប់ប៉េណាល់ទីស៊ុតចូលទី Barca លើកចុងក្រោយកើតឡើង ថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០១៦ ស៊ុតដោយកីឡាករ Guidetti របស់ Celta។ ក្នុងការប្រកួតដែល Barcelona ឈ្នះ Alaves ២-១ កាលពីយប់មិញក៏មានការតវ៉ាផងដែរ ព្រោះអាជ្ញាកណ្ដាលមិនផ្ដល់បាល់ប៉េណាល់ទីឲ្យ Alaves ពេលបាល់ប៉ះដៃ Umtiti នៅនាទី៨៩៕

ដកស្រង់ពី៖ Sabay