Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេ PSG៖​ ២០០០​% Neymar នឹង​មិន​​ចេញ​ទៅ​ណា​ដាច់​ខាត

  • បោះពុម្ព

ប្រធានក្លឹប Nasser Al-Khelaifi បាននិយាយធ្ងន់ៗថា ២០០០% Neymar នឹងបន្តនៅ Paris Saint Germain នៅរដូវកាលក្រោយ។

ការនិយាយបែបនេះដោយសារកន្លងទៅសារព័ត៌មានអេស្ប៉ាញជាច្រើនបានចុះផ្សាយថា Neymar នឹងត្រលប់ទៅអេស្ប៉ាញវិញ ដោយ Real Madrid ដែលជាគូប្រជែងរបស់ PSG នៅវគ្គ១៦ក្រុមចុងក្រោយ Champions League គឺជាអ្នកចាប់អារម្មណ៍កីឡាករវ័យ២៥ឆ្នាំ។ យ៉ាងណាក្ដី ក្រោយ PSG យកឈ្នះ Montpellier ៤-០ កាលពីថ្ងៃសៅរ៍ មហាសេដ្ឋី Al-Khelaifi បាននិយាយថា៖ "ពេលដែលខ្ញុំឭពាក្យចចាមអារ៉ាម ខ្ញុំតែងញញឹម ព្រោះវាមិនមែនជាការពិត។

ពួកយើងមាន Neymar គេកំពុងសប្បាយចិត្តនៅទីនេះ និងរីករាយរកគ្រាប់បាល់។ ពួកយើងបានចុះកុងត្រា៥ឆ្នាំ។ វាទើបតែបាន៤ខែទេ ខ្ញុំមិនគិតថា គេចង់ចាកចេញនោះទេ"។សេដ្ឋីសញ្ជាតិកាតាបន្តថា៖ "Neymar ជាកីឡាករអស្ចារ្យម្នាក់។ ទាក់ទងជាមួយ Real? វាតែធ្វើឲ្យខ្ញុំសើច ពេកឭបែបនេះ។ នេះគ្រាន់ជាពាក្យចចាមអារ៉ាមទេ។ អ្នកគួរតែសួរខ្ញុំពីចម្លើយនេះ។ តើ១០០% Neymar បន្តនៅទីនេះនៅរដូវកាលក្រោយ? មិនមែន១០០ទេ ២០០០% គេនឹងមិនទៅណា"៕

ដកស្រង់ពី៖ Sabay