បណ្តាញសង្គម

Kagawa និង Okazaki នរណា​មាន​​​ថ្លៃ​ពលកម្ម​ច្រើន​ជាង?

និយាយពី កីឡាករ ជប៉ុនដែលលេច មុខមាត់ខ្លាំង នៅក្នុងលីគ តំបន់អឺរ៉ុប Shinji Kagawa និង Shinji Okazaki ហាក់លេចធ្លោជាងគេ។

Kagawa ចាប់តាំងពីចាកចេញពីក្រុមបិសាចក្រហម Manchester United វិលមកចូលរួមជាមួយ Dortmund វិញកាលពីឆ្នាំ២០១៤ គេបានក្លាយជាកីឡាករសំខាន់មិនអាចខ្វះបានម្នាក់សម្រាប់ក្លឹប។

កាលពីចុងសប្ដាហ៍កន្លងទៅគេទើបជួយ Dortmund ស្មើ Freiburg ២-២។ ងាកមើលតម្លៃពលកម្មវិញ កីឡាករមានប្រភពចេញពីអាស៊ីរូបនេះទទួលបានក៏មិនណយដែរគឺ៩ម៉ឺនផោន (ជាង១២ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។ សម្រាប់ Shinji Okazaki វិញ រូបគេចាប់ផ្ដើមមានអ្នកស្គាល់ច្រើន បន្ទាប់ពីឆ្នាំដំបូងផ្លាស់មក Leicester City ជួយក្រុមឈ្នះពាន Premier League សឹងមិនជឿនារដូវកាល២០១៥-១៦។

ក្នុងកុងត្រា៤ឆ្នាំ Okazaki ទទួលបានថ្លៃនឿយហត់៦ម៉ឺនផោន (ជិត៨,៥ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍៕

ដកស្រង់ពី៖ Sabay