Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីត​គ្រូ​បង្វឹក Fujieda MYFC ​នឹង​មក​ដឹក​នាំ​ក្រុម U19 ​កម្ពុជា

  • បោះពុម្ព

លោក Musashi Mizushima អតីតគ្រូបង្វឹកក្រុមលេងនៅលីគទី៣របស់ជប៉ុន Fujieda MYFC នឹងចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំរបស់កម្ពុជាជំនួសលោក Kazunori Inoue។

បើតាមគេហទំព័ររបស់ស្ថានទូតជប៉ុននៅកម្ពុជា លោក Mizushima មានបទពិសោធច្រើនឆ្នាំជាកីឡាករបាល់ទាត់ ព្រមទាំងជាគ្រូ បង្វឹកកីឡាបាល់ទាត់ក្នុងប្រទេសប្រេស៊ីល និងប្រទេសជប៉ុន។ មួយវិញទៀតនៅឆ្នាំ២០១៤កន្លងទៅ លោកក៏ធ្លាប់ដឹកនាំក្រុម Fujieda MYFC ផងដែរ។

លោកនឹងចូលដឹកនាំក្រុម U19 កម្ពុជា និងនាំក្រុមមួយនេះកាន់តែល្អមួយកម្រិតទៀត។ តែទោះជាយ៉ាងនេះក្ដី ខាងសហព័ន្ធបាល់ទាត់កម្ពុជាមិនទាន់មានសេចក្ដីប្រកាសណាមួយ ជុំវិញវត្តមានរបស់គ្រូបង្វឹកខាងលើនៅឡើយទេ តែលោក Mizushima បានចូលជួបជាមួយលោក Kenichi Bessho អនុប្រធានទូតជប៉ុនរូចរាល់ហើយ៕

 ដកស្រង់ពី៖ Sabay