Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នូវ​ ស្រីពៅ​ សំណូមពរ​សង្វៀន​នានា​ដាក់​គូ​ស្រី​ៗ​បាន​ប្រកួត​ផង​ ព្រោះ​ស្ទើរ​អស់​កីឡា​ការិនី​ហើយ​

  • បោះពុម្ព

កីឡាការិនីគុនខ្មែរ នូវ ស្រីពៅ ចង់ឲ្យបណ្ដាសង្វៀននានាក្នុងស្រុក ដាក់គូប្រដាល់នារីៗបានឡើងប្រកួតផង ព្រោះបច្ចុប្បន្ននេះស្ទើរអស់កីឡាការិនីហ្វឹកហាត់ដោយសារអត់ដែលបានវ៉ៃ។

នូវ ស្រីពៅ បានឲ្យដឹងថា ដើម្បីជាការលើកស្ទួយកីឡាការិនីប្រដាល់កម្ពុជា កុំឲ្យបាត់បង់ ឬគ្មានធនធានប្រកួតតំណាងឲ្យប្រទេស បណ្ដាសង្វៀនក្នុងស្រុកនានាគួរណាស់តែជួយដាក់ឲ្យពួកគេបានឡើងប្រកួតខ្លះផង។ កាលណាពួកគេបានត្រឹមតែហ្វឹកហាត់នោះ គ្មានបានឡើងសង្វៀនក៏មិនរីកចម្រើននោះដែរ និងគ្មានទឹកចិត្តហាត់បន្តឡើយ។

សិស្សប្អូន ផល សោភ័ណ្ឌ ខាងលើបន្តថា បច្ចុប្បន្នកីឡាការិនីរបស់កម្ពុជាមានតិចតួចណាស់ និងស្ទើរអស់ទៅហើយ ព្រោះកត្តាមិនសូវបានឡើងប្រកួត។ ប្រសិនបើបានឡើងប្រកួតខ្លះៗមិនថារូបនាង ឬកីឡាការិនីផ្សេងៗនោះអាច នឹងមានសមត្ថភាពកើនឡើងជាងនេះទៅទៀត ណាមួយប្រហែលជាសំបូរអ្នកហាត់ច្រើនទៀតផង។

បានឡើងប្រកួតខ្លះក៏ជាការលើកស្ទួយជីវភាពរបស់ពួកគេដែរ គ្រាន់បានដោះស្រាយជីវភាពប្រចាំថ្ងៃ។ កីឡាការិនី នូវ ស្រីពៅ ជាអ្នកប្រដាល់មកពីក្លឹបតាឡីដំរីមានរិទ្ធ នៅឯខណ្ឌដង្កោរាជធានីភ្នំពេញ។ បច្ចុប្បន្នកីឡាការិនីរូបនេះប្រកួតបានចំនួន២២ដង ឈ្នះ១២ ចាញ់៨ និងស្មើ២ ក្រៅពីប្រកួតសេរី ក៏ជាកីឡាការិនីជម្រើសជាតិប្រដាល់សកលកម្ពុជាផងដែរ៕

ដកស្រង់ពី៖ Sabay