Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លីគ​បាល់​បោះ​កម្ពុជា​ នឹង​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​នៅ​ឆ្នាំ​នេះ

  • បោះពុម្ព

ការប្រកួតលីគបាល់បោះនៅកម្ពុជា នឹងត្រូវផ្អាកបណ្ដោះអាសន្នសិន ដោយសារតែមិនមានអ្នកឧបត្ថម្ភ។

បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថាឆ្នាំនេះមិនដំណើរការលីគបាល់បោះទេ ប៉ុន្តែនឹងមានរៀបចំការប្រកួតមួយដែលមាន៦ក្រុមចូលរួម ចាប់ពីថ្ងៃទី២៥ខែកុម្ភៈដល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០១៨។ ដោយក្រុមទាំង៦នោះរួមមាន Cambodian Community (CCC), Filipino Community (Mannygram), Filipino Community 2 (Warriors) Chinese Community (MSGM), Western Community (Smart Dragons) និង Mixed Community (Extra Joss)។

ក្រុមនីមួយៗនឹងលេង ២ ប្រកួតក្នុង ១ សប្ដាហ៍ ទៅតាមតម្រូវការនៃកម្មវិធីប្រកួត។ រដូវកាលមុនៗ លីគបាល់បោះកម្ពុជា (CBF) តែងតែមានការជួយជ្រោមជ្រែងច្រើនពីខាងដៃគូឧបត្ថម្ភ ហើយការប្រកួតមានជាទៀងទាត់ ប៉ុន្តែដោយសារតែឆ្នាំនេះមិនមានដៃគូផ្សព្វផ្សាយទើបផ្អាកសិនទៅ៕

ដកស្រង់ពី៖ Sabay