បណ្តាញសង្គម

បាល់ទះ​លើ​ព្រិល​​ អាចមាននៅអូឡាំពិករដូវរងាលើកក្រោយ

បាល់ទះលើព្រិលគ្រោងដាក់បង្ហាញក្នុងការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។

កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលជំរុញឲ្យកីឡាប្រភេទនេះបញ្ចូលទៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាដោយសារវានៅមិនទាន់ទទួលស្គាល់នៅឡើយ។ បើសិនជាជោគជ័យ បាល់ទះ នឹងក្លាយជាប្រភេទកីឡាទីមួយ ដែលមានទាំងនៅអូឡាំពិករដូវក្ដៅ និងអូឡាំពិករដូវរងា។

បាល់ទះលើព្រិល មានរបៀបលេង ស្រដៀងនឹង បាល់ទះលើ ឆ្នេរខ្សាច់ ដោយវាតម្រូវឲ្យ ប្រើកីឡាករម្ខាង ២នាក់ដូចគ្នា។ បច្ចុប្បន្នមាន ប្រទេសអឺរ៉ុប ចំនួន១៧ តែងរៀបចំ ការប្រកួតជើងឯក កីឡាបាល់ទះលើព្រិល ដោយប្រទេសទាំងនោះ បែងចែកគ្នាធ្វើ ម្ចាស់ផ្ទះប្ដូរវេន៕

ដកស្រង់ពី៖ Sabay