បណ្តាញសង្គម

Ramos ថា​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​របស់​ Real Madrid

នៅពេល Barcelona ស្មើ ១-១ ជាមួយ Espanyol ក្រុម Real Madrid វិញបានខកខាន ឱកាសបន្ថយ គម្លាតពិន្ទុ ជាមួយក្រុម កំពូលតារាង ម្ដងទៀតបន្ទាប់ពីស្មើ Levante ២ទល់នឹង២។

គិតត្រឹមសប្ដាហ៍ទី២២នេះក្រុមជើងឯកចាស់ឈរលេខ៤បណ្ដោះអាសន្នដោយចាញ់ពិន្ទុ Barca រហូត១៩ពិន្ទុ (តែ Real សល់១ប្រកួតក្នុងដៃ)។ ពាក់ព័ន្ធនឹងទម្រង់លេងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្ន Sergio Ramos ជាប្រធានក្រុម និងជាអ្នករកគ្រាប់ឲ្យ Real ស្មើ Levante បានហៅរដូវកាលនេះថាជាឆ្នាំដ៏អាក្រក់របស់ពួកគេ។

“រដូវកាលនេះគឺជាឆ្នាំដ៏អាក្រក់បំផុតមួយរបស់យើង។ Real បានបណ្ដោយឲ្យគូប្រជែងដាច់ពិន្ទុឆ្ងាយពេក តែយ៉ាងណាក្រុមទាំងមូលនឹងប្រឹងប្រែងឲ្យអស់លទ្ធផលតាមតែអាចធ្វើទៅបាន"។ Ramos និយាយដូច្នេះ។ កីឡាករសញ្ជាតិអេស្ប៉ាញបានក្លាយជាខ្សែការពារទីមួយដែលរកគ្រាប់បាន ១៤រដូវកាលជាប់គ្នាក្រោយតែតបញ្ចូលទី Levante៕

ដកស្រង់ពី៖ Sabay