បណ្តាញសង្គម

ប៊ូខាវ​ វាយ​គេ​សន្លប់​ទឹក​១ តែ​សិស្ស​សំណព្វ​ខ្លួន​ដេក​ទឹក​១​​ដូច​គ្នា

ក្នុងកម្មវិធី Kunlun Fight 69 ដែលរៀបចំឡើងក្នុងប្រទេសចិន ស្ដេចប្រដាល់ថៃ ប៊ូខាវបានបញ្ចប់គូប្រកួតត្រឹមទឹកមួយប៉ុណ្ណោះ ប៉ុន្តែក្នុងកម្មវិធីជាមួយគ្នានេះកូនសិស្សខ្លួន ស៊ុបភើបុន បានរងបរាជ័យសន្លប់ទឹកមួយដូចគ្នា។

ក្នុងជំនួបរវាង ប៊ូខាវ និងអ្នកប្រដាល់មកប្រទេសប្រទេសកុងហ្គោ Nayanesh Ayman ត្បិតតែចាញ់កម្ពស់គេច្រើនតែមិនមែនជាបញ្ហាចោទសម្រាប់ស្ដេចប្រដាល់ថៃទេ។ ចំណាយពេលត្រឹមតែជាងមួយនាទី ប៊ូខាវបានវាត់មួយដៃចំមុខ ធ្វើឲ្យ Nayanesh ដួលមិនអាចងើបមកប្រកួតបានទៀត។

ចំណែក ស៊ុបភើបុន ដែលចូលរួមក្នុងកម្មវិធីនេះជាមួយគ្រូខ្លួនដែរ បានវាយក្នុងការប្រកួតដណ្ដើមពានក្នុងប្រភេទ៧០គក មានបេក្ខភាព៤រូប។ នៅជុំដំបូងគេធ្វើបានល្អវាយឈ្នះពិន្ទុកីឡាករ Sergii Kuliaba។ ឈានដល់វគ្គផ្ដាច់ព្រ័ត្របែបជាភ្លាត់ស្នៀតក្រោមកណ្ដាប់ដៃកីឡាករអាមេនី Marat Grigorian ត្រឹមទឹកមួយ៕

ដកស្រង់ពី៖ Sabay