បណ្តាញសង្គម

កែវ សុខផេង ​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​នៅ​លីគ​កំពូល​ម៉ាឡេស៊ី

លីគកំពូលម៉ាឡេស៊ី បានចាប់ដំណើរការ ជាផ្លូវការហើយ កាលពីសប្ដាហ៍មុននេះ ដោយកីឡាករ កម្ពុជា ទាំង៤នាក់ សុទ្ធតែបាន បង្ហាញខ្លួន ទាំងអស់ជាមួយ ក្រុមថ្មីរបស់គេ។

ជាមួយគ្នានោះដែរ ខ្សែប្រយុទ្ធ កែវ សុខផេង ហាក់ដូចជាមានការលេចធ្លោជាងគេ ដោយអាចរកគ្រាប់បាល់១គ្រាប់ និងជាគ្រាប់បាល់ដំបូងគេក្នុងលីគម៉ាឡេស៊ីនារដូវកាលថ្មីនេះផងដែរ ក្នុងជ័យជម្នះ PKNP FC លើក្រុម Negeri Sembilan FA ១-០។ ដោយឡែកសម្រាប់កីឡាករ ចាន់ វឌ្ឍនាកា វិញ មិនទាន់អាចរកគ្រាប់បាល់បានទេ ដោយក្រុម Pahang របស់គេបានត្រឹមស្មើជាមួយ Perak ០-០ ប៉ុណ្ណោះ។

ងាកទៅមើលក្រុម Terengganu របស់កីឡាករ ធារី ចន្ថាប៊ីនវិញ ក៏រកបាន១ពិន្ទុដែរ ដោយបានត្រឹមស្មើនឹង PKNS FC ២-២ ក្នុងការប្រកួតបើកឆាកនេះ។ និយាយពី ប្រាក់ មុន្នីឧត្តម វិញ គឺដូចលទ្ធផលខាងលើ ក្រុមរបស់គេចាញ់ក្រុមរបស់ កែវ សុខផេង ១-០។ ក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាលនេះ មានកីឡាករកម្ពុជា៤រូបចូលលេង ហើយក៏បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងផងដែរ។ កីឡាករទាំង៤នាក់នោះរួមមាន ប្រាក់ មុន្នីឧត្តម ចាន់ វឌ្ឍនាកា កែវ សុខផេង និងធារី ចន្ថាប៊ីន៕

ដកស្រង់ពី៖ Sabay