បណ្តាញសង្គម

ស៊ុត​គ្រាប់​ទី​១០០​ភ្លាម​ Kane បាន​កាដូ​ពិសេស​ពី​ក្លឹប​ និង​ NIKE

Harry Kane បានប៉េណាល់ទី ១គ្រាប់ចុងម៉ោងនាទី ៩០+ ជួយ Tottenham Hotspur បាន១ពិន្ទុពីការប្រកួត Premier League សប្ដាហ៍ទី២៦។

១គ្រាប់យប់មិញគឺជាគ្រាប់ទី១០០នៅលីគកំពូលអង់គ្លេសរបស់គេជាមួយក្លឹបមានមូលដ្ឋាននៅភាគជើងទីក្រុងឡុង។ក្រោយសម្រេចជោគជ័យដ៏ធំក្នុងវ័យទើបតែ ២៤ឆ្នាំ Kane បានទទួល កាដូជា ស្បែកជើងបាល់ទាត់ ពិសេសមួយគូពីម្ចាស់ឧបត្ថម្ភ NIKE និងអាវពី Spurs មានលេខ១០០។

កីឡាករដែលមានស្រុកកំណើតនៅតំបន់ Walthamstow លេងជាមួយ Tottenham ទាំងឈុតយុវជន និងឈុតធំតាំងពីឆ្នាំ២០០៤មកម្ល៉េះ ប៉ុន្តែក៏ធ្លាប់ត្រូវក្លឹបអនុញ្ញាតឲ្យក្រុមដទៃខ្ចីជើងផងដែរ មានដូចជា Leyton Orient, Millwall, Norwich City និង Leicester City៕

ដកស្រង់ពី៖ Sabay