Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mourinho ថា​ Man Utd ចាញ់​ដោយ​សារ​ព្រះ​នៅ​ខាង​ Newcastle

  • បោះពុម្ព

Manchester United បានចាញ់ លើកទី៥ នៅរដូវកាល នេះក្រោយ បរាជ័យ ១ ទល់នឹង០ ទល់នឹង Newcastle នៅការ ប្រកួត Premier League សប្ដាហ៍ ទី២៧។

ជំនួបនៅ St James' Park កាលពីយប់មិញ ក្រុមភ្ញៀវ មានឱកាស ច្រើនលើកច្រើនសារ នៅមុខទី Newcastle តែគ្មានសំណាង អាចទម្លុះសំណាញ់ទី បានដោយសារ ការជួយសង្គ្រោះពីអ្នកចាំទី Dubravka និងបាល់ខុសទី។ ក្រោយបុកគេមិនធ្លុះបិសាចក្រហមបានរបូតគ្រាប់នៅនាទី ៦៥ជាការទាត់បញ្ចូលទីរបស់ Matt Ritchie។

បន្ទាប់ពីចាញ់ការប្រកួត Jose Mourinho បាននិយាយថា ទោះលេង១០ម៉ោងទៀតក៏ United មិនអាចស៊ុតបញ្ចូលទីបានដែរ។ “ព្រះនៃបាល់ទាត់គឺនៅខាង Newcastle ដូច្នេះយើងមិនអាចឈ្នះបានទេនៅថ្ងៃនេះ។ ខ្ញុំគិតថាទោះលេង១០ម៉ោងទៀតក៏យើងគ្មានគ្រាប់បាល់ដែរ។ ម្ចាស់ផ្ទះឆក់ឱកាសស៊ុតចូលទីនៅពេលក្រុមយើងធ្វេសប្រហែស ដូច្នេះពួកគេពិតជារីករាយពីការខំប្រឹងប្រែងក្នុងការប្រកួតនេះ"។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay