Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មើ​យប់​មិញ​ Barca ថយ​មក​នាំ​មុខ​ក្រុម​ Atl Madrid ត្រឹម​៧​ពិន្ទុ​ប៉ុណ្ណោះ​

  • បោះពុម្ព

Barcelona យកបានត្រឹម១ពិន្ទុប៉ុណ្ណោះពីការប្រកួត La Liga សប្ដាហ៍ទី ២៣ បន្ទាប់ពីស្មើគ្នា ០-០ ជាមួយ Getafe នៅទឹកដីខ្លួនឯង។

ជំនួបនៅ Nou Camp កាលពីយប់មិញ អ្នកចាត់ការ Valverde បានប្រើប្រយុទ្ធសំខាន់៣នៅខាងលើគឺ Messi, Suarez និង Coutinho តែនៅមិនអាចទម្លុះដៃអ្នកចាំទី Guaita បានបើទោះជាម្ចាស់ផ្ទះគ្រប់គ្រងបាល់រហូត៧៩% និងស៊ុត១២លើកក៏ដោយ។

យ៉ាងណាកត់សម្គាល់ប្រកួតនេះ Dembélé ដែលទើបជាពីរបួសបានប្ដូរចូលនៅនាទី៦៣ ជំនួស Alcácer។ ក្រោយស្មើ Getafe ក្រុមយក្សកាតាឡាន់ថយមកនាំមុខលេខ២ត្រឹម៧ពិន្ទុប៉ុណ្ណោះ ដោយសារ Atletico Madrid បានយកឈ្នះ Malaga ១-០ កាលពីម្សិលមិញ៕

ដកស្រង់ពី៖ Sabay