Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ហែល​ទឹក​ឥត​គិត​​លុយ​មក​ដល់​ហើយ​ ពហុកីឡដ្ឋាន​ស្តង់ដារ​ថ្មី​បើក​​រាល់​ចុង​សប្តាហ៍​

  • បោះពុម្ព

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើក ឲ្យសាធារណជន ទៅហែលទឹកដោយ អត់គិតថ្លៃ រាល់ចុងសប្តាហ៍ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលត្រៀមរៀបចំ ការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

នេះជាឱកាសដ៏ល្អកម្រមានសម្រាប់អ្នកនិយមចូលចិត្តហែលទឹកដើម្បីសុខភាព និងដើម្បីកីឡា។ មុននេះបន្តិចផេករបស់ក្រសួងអប់រំ យុវជន និងកីឡាបានសរសេរថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឱ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ)ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច។

ដើម្បីសុវត្ថិភាព ខាងកីឡដ្ឋានជាតិមរតកតេជោ សូមតម្រូវឱ្យអ្នកហែលទឹកទាំងអស់ មានឯកសណ្ឋាន ហែលទឹក និងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួន។ នេះអាចចាត់ទុកថា ជារឿងដ៏កម្រ សម្រាប់មហាជនដែលបាន ចូលហែលទឹក កម្សាន្ត នៅទីលាន ស្តង់ដារអន្តរជាតិ ដែលទើបសាងសង់រួច និងត្រៀមសម្រាប់ រៀបចំប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២៣។

អ្វីដែលពិសេសទៀតនោះ ទីកន្លែង ពិតជាងាយស្រួល សម្រាប់អ្នក នៅរាជធានីភ្នំពេញ ដែលធ្វើដំណើរ មិនឆ្ងាយ ខណៈបរិវេណ នៅតាមដងផ្លូវ និងខាងមុខ ចូលពហុកីឡដ្ឋាន ជាតិមរតកតេជោ ក៏ស្រលះស្រួលធ្វើដំណើរ ព្រមទាំងលំហែ អារម្មណ៍ផងដែរ៕






ដកស្រង់ពី៖ Sabay