បណ្តាញសង្គម

Spurs វាយ​បក​តាំង​ពី​ចាញ់​២​គ្រាប់ ដល់​ស្មើ​ Juventus

Tottenham Hotspur មានទឹកមាត់លេបសម្រាប់ជើងទីពីរ UEFA Champions League វគ្គ១៦ក្រុម ចុងក្រោយ បន្ទាប់ពីស្មើ Juventus ២-២ ក្រៅទឹកដី កាលពីយប់មិញ។

ជំនួបនៅទឹកដី Juventus Stadium ម្ចាស់ផ្ទះបើកការនាំមុខរហូត២គ្រាប់មុនជាការស៊ុតបញ្ចូលទីរបស់ Gonzalo Higuain ទាំងអស់នៅនាទី ទី២ និង១គ្រាប់ទៀតជាការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទី ទី៩។ យ៉ាងណា Harry Kane ញាក់ដាច់ Buffon ទាត់សងបាន១គ្រាប់វិញនៅនាទី៣៥។

មុនចប់វគ្គទី១ Higuain សឹងតែធ្វើបាន Hat trick ទៅហើយតែសំណាងមិនមានបែរជាទាត់ប៉េណាល់ទីលើកទី២ ទៅរបារទី។ លុះនៅវគ្គទីពីរនាទី ៧១ Christian Eriksen បានក្លាយជាវីរបុរសទាត់ Free Kick បញ្ចូលទីយ៉ាងល្អជួយ Spurs មានសង្ឃឹមសម្រាប់ជើងក្រោយនៅទឹកដីអង់គ្លេស៕

ដកស្រង់ពី៖ Sabay