Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

NOCC ​មាន​​សិទ្ធិពេញ​លេញ​​ ហាមឃាត់​​​ការ​រៀប​ចំ​កម្មវិធី​កីឡា​​មិន​ត្រូវ​​ត្រឹមត្រូវ

  • បោះពុម្ព

កាលពីពេលថ្មីៗនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសថា គណៈកម្មាធិការជាតិទទួលបានសិទ្ធិពេញលេញពីរាជរដ្ឋាភិបាលក្នុងការហាមឃាត់ ឬមិនអនុញ្ញាតឲ្យក្រុមហ៊ុននានា រៀបចំកម្មវិធីប្រកួតកីឡាដែលមិនត្រឹមត្រូវតាមច្បាប់កីឡា។

ឯកឧត្ដមរូបនេះបានឲ្យដឹងថា រាល់ការរៀបចំកម្មវិធីកីឡារបស់ក្រុមហ៊ុននានា ដាច់ខាតត្រូវឆ្លងកាត់ការត្រួតពិនិត្យផ្នែកបច្ចេកទេស ដោយក្រុមការងាររៀបចំនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីឲ្យច្បាស់ថា ការរៀបចំនោះមិនបង្កគ្រោះថ្នាក់ដល់អត្តពលិក ឬមហាជន។ មួយទៀត NOCC មានសិទ្ធិហាមឃាត់រាល់ការរៀបចំកម្មវិធីកីឡាណាដែលមិនត្រឹមត្រូវ។

អគ្គលេខាធិការខាងលើដដែលបន្ថែមថា កាលពីពេលកន្លងទៅមានក្រុមហ៊ុនមួយចំនួន ស្នើមកកាន់ NOCC ក្នុងការរៀបចំកម្មវិធីកីឡាដោយខ្លួនឯង។ ចាប់ពីពេលនេះទៅក្រោយទទួលបានការសម្រេចពីរាជរដ្ឋាភិបាលគណៈកម្មាធិការជាតិសម្រេចថា នឹងមិនអនុញ្ញាតរាល់ការស្នើសុំនានា ហើយប្រសិនបើចង់បង្កើតព្រឹត្តិការណ៍កីឡាត្រូវឆ្លងកាត់ NOCC ក្នុងការរៀបចំបច្ចេកទេសនានា ដើម្បីបញ្ចៀសសោកនាដកម្ម៕

ដកស្រង់ពី៖ Sabay