Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នូវ​ ស្រីពៅ​ មិន​ដឹង​កម្លាំង​ចិត្ត​មក​ពី​ណា​ ឡើង​សង្វៀន​ធំ​អត់​ខ្លាច​អី​បន្តិច​ វ៉ៃ​ឈ្នះ​ម្ចាស់​ផ្ទះ

  • បោះពុម្ព

កីឡាការិនី នូវ ស្រីពៅ វ៉ៃពោរពេញដោយថាមពលរហូតយកឈ្នះកីឡាការិនីម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងការប្រកួតកាលពីចុងសប្តាហ៍កន្លងទៅនេះ។

នូវ ស្រីពៅ បានប្រាប់ថា បើនិយាយពី កម្មវិធីប្រកួត ដណ្ដើមខ្សែក្រវាត់ របស់ប្រទេស មីយ៉ាន់ម៉ា មួយនេះ គឺជាកម្មវិធីធំ និងមានអ្នកចូលទស្សនា ច្រើនលើសលប់ ហើយជាកម្មវិធី ដែលធំបំផុត សម្រាប់ខ្លួនមិនដែលបាន ចូលរួមឡើយពីមុនមក។

កីឡាការិនីមកពីខណ្ឌដង្កោបន្តថា អាចមកពីការលើកទឹកចិត្តពីក្រុមគ្រួសារនៅខ្មែរ និងលោកគ្រូតា ញ៉ូវ ម៉ាក់ ផង ដែលតែងតែហៅទូរស័ព្ទ (Call) មកសួរសុខទុក្ខ និងប្រាប់ពីបច្ចេកទេសវ៉ៃ។ ទាំងនេះជាចំណុចមួយដែលធ្វើឲ្យខ្លួនមិនចាញ់ច្រាបសង្វៀន មិនចាញ់ច្រាបដៃគូ និងអ្នកគាំទ្រម្ចាស់ផ្ទះ។

ណាមួយមានទំនុកចិត្តខ្ពស់លើខ្លួនឯង និងការស្រេកឃ្លានជ័យជម្នះផងនោះ ទើបធ្វើឲ្យសិស្សប្អូនរបស់ ផល សោភ័ណ្ឌ រឹតតែមានទឹកចិត្ត និងប្រឹងប្រកួតរហូតឈ្នះបែបនេះ។នូវ ស្រីពៅ កូនសិស្សរបស់លោកគ្រូ ញ៉ូវ ម៉ាក់ និងលោក ម៉ាក់ សុខន កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ បានប្រកួតមិត្តភាពអន្តរជាតិឈ្នះពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា។ បច្ចុប្បន្ននេះ ស្រីពៅ ក៏ជាកីឡាការិនីជម្រើសរើសជាតិកម្ពុជាផ្នែកប្រដាល់សកលផងដែរ៕

ដកស្រង់ពី៖ Sabay